Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​

spot_img

​នៅ​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ថ្នាក់ដឹកនាំ​កំពូល​លើកដំបូង​គេ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​នូវ​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​ប៉េកាំង ដែលជា​សាកលវិទ្យាល័យ​ដ៏​ធំ​និង​ចំណាស់​ជាងគេ​នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ពិធី​ប្រគល់​និង​ទទួល​ដែល​ធ្វើឡើង ដោយមាន​វត្ត​មាននៃ​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ចិន ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ រួមទាំង​និស្សិត​កម្ពុជា​-​ចិន ដែល​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​ប៉េកាំង ជាច្រើនរូប​។ នៅក្នុង​ពិធី​ទទួល​និង​បដិសណ្ឋារកិច្ច​ផ្លូវការ​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​គារវកិច្ច​ស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ប៉េកាំង មុន​ពិធី​ប្រគល់​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពី​សាកលវិទ្យាល័យ​ប៉េកាំង​។ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ​ប៉េកាំង មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ សកម្មភាព​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​រំលត់ភ្លើង​សង្គ្រាម របប​ប្រល័យពូជសាសន៍ ការស្វែងរក​ដំណោះស្រាយ​នយោបាយ ក្នុងការ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ការទំនាក់ទំនង​អន្តរជាតិ និង​ការដឹកនាំ​ស្តារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ក្នុងប្រទេស​កម្ពុជា មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ជាង​២​ទសវត្ស បន្ទាប់ពី​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​យ៉ាង​ពេញលេញ​តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ជាមួយគ្នានេះ​ថ្នាក់​ដឹ​នាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ប៉េកាំង សូម​សំដែង​នូវ​ការសប្បាយរីករាយ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ឆ្លើយតប​និង​ទទួលយក​នូវ​គោរមងារ << សាស្ត្រ​ចា​រ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ >> ពីសា​កល វិទ្យាល័យ​ប៉េកាំង ដែល​នេះ​បានបង្ហាញ​ពី​ការផ្តល់​នូវ​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន ដែលជា​និច្ចកាល​តែងតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ក៏ ដូចជា​ប្រទេស​និង​ប្រជាជន​កម្ពុជា​។

​ថ្នាក់ដឹកនាំ​និង​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ប៉េកាំង ក៏បាន​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ការបន្ត​ស្ថិតនៅ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​នៅ​កម្ពុជា ក្នុង​ការបន្ត​ដឹកនាំ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម របស់​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​មានកា​រីកចម្រើន​ខ្ពង់ខ្ពស់​ទ្វេ​ឡើង​ថែមទៀត​។ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ប៉េកាំង​មានប្រសាសន៍​ដែរ​ថា កន្លងមក​សាកលវិទ្យាល័យ​ប៉េកាំង បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា និង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ក​ម្ពុ​ជា ក្នុង​ឆ្នាំ​២០១៨ សាកលវិទ្យាល័យ​ប៉េកាំង បាន​ចុះហត្ថលេខា​ជាមួយ​រាជបណ្ឌិតសភា​កម្ពុជា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​

​បន្ទាប់មក​ថ្នាក់​នៃ​សាកលវិទ្យាល័យ​ប៉េកាំង បាន​អញ្ជើញ​ជូន​គោរមងារ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​លិខិតបញ្ជាក់​ផ្លូវការ​របស់​សាកលវិទ្យាល័យ និង​សញ្ញា​សំគាល់​របស់​សាកលវិទ្យាល័យ ដោយបាន​ចាត់ទុកថា ពីថ្ងៃ​នេះ​តទៅ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្លូវការ របស់​សាកលវិទ្យាល័យ​ប៉េកាំង​។ ផ្នែក​មួយ​នៃ​ការជូន​គោរមងារ​នេះដែរ ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​សកម្មភាព​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​គាំទ្រ​ដល់​គោលនយោបាយ​របស់​ប្រទេស​ចិន ដែល​ទាក់ទិន​ទៅ​និង ខ្សែ ក្រវ៉ាត់ និង​ផ្លូវ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ មាន​ប្រទេស​ជាច្រើន​លើ​សកលលោក បាន​ចូលរួម​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នោះ​។​
​នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុងនាម​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​ពិធី​ប្រគល់​និង​ទទួល​គោរមងារ << សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ >> ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​សាកលវិទ្យាល័យ​ប៉េកាំង បាន អញ្ជើញ​នាំ​បាច់ផ្កា ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជា​កិច្ច​នៃ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដែល​រូប​សម្តេច​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុងការ​ដឹកនាំ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ការ​ពន្លត់ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ ការស្វែងរក​ដំណោះស្រាយ​សន្តិភាព ការបញ្ចប់​សង្គ្រាម​ទាំងស្រុង តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច និង​ដំណើរការ​នៃ​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​បាត់​ដៃទទេរ រហូត​កម្ពុជា​រក្សាបាន​នូវ​កំណើន សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ ពិសេស​ការធ្វើទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ដោយ​ស្មើ​សិទ្ធ ស្មើភាព ខ្ពស់​មុខ​ខ្ពស់​មាត់​ជាមួយនិង​បណ្តា​ប្រទេស​ទាំងអស់​លើ​សកលលោក​។​

​នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​ប៉េកាំង បាន​អញ្ជើញ​បើក​របាំង​ស្បៃ​ដើម្បី​ជា​និម្មិត​រូប នៃ​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា របស់​រាជបណ្ឌិតសភា​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ​សាកលវិទ្យាល័យ​ប៉េកាំង៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×