Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ សូម​ការ​អ​ធ្យា​ស្រ​យ័ ពី​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ដោយសារ​ត្រូវ​បើកបរ​លើផ្លូវ​វាង ហើយ​ឆ្ងាយ និង​រដូវ​រាំងស្ងួត ទើប​ឆេះ​លឿន

spot_img

​ករណី អគ្គី​ភ​យ័​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​សូម​ការ​អ​ធ្យា​ស្រ​យ័ ពី​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ ដោយសារ​ត្រូវ​បើកបរ​លើផ្លូវ​វាង ហើយ​ឆ្ងាយ ទើប​ជាហេតុ​ធ្វើអោយ​ក្រុមការងារ​រថយន្ត​ពន្លត់​អគ្គី​ភ​យ័ មានការ​យឺតយ៉ាវ ហើយ​កត្តា​អគ្គី​ភ​យ័​ឆាបឆេះ​លឿន ព្រោះ​ជា​រដូវ​រាំងស្ងួត​ផង កាលណា​មាន​អគ្គី​ភ​យ័​កើតឡើង អាច​និង​ធ្វើអោយមាន​ការឆាបឆេះ​លឿន​ណាស់ ព្រោះ​ចំហេះ នៃ​អណ្តាតភ្លើង បាន​បឺត​ស្រូប នូវ​បណ្តុំ​ឧក​ស៊ឺ​សែន ធ្វើអោយ​ថាមពល​នៃ​កម្លាំង​ចំហេះ​កាន់តែខ្លាំង និង​លឿន​រហ័ស។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា នៅវេលា​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៏ ទី​២៥ ខែមេសា គ​.​ស​២០១៩ វេលា​ម៉ោង​១៦ និង​៤៥​នាទី​មាន​ករណី អគ្គី​ភ​យ័​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​បឹង​ក្តុ​រ ឃុំ​កំពង់​អុស ស្រុក​ពញ្ញាឮ ខេត្តកណ្តាល បណ្តាលអោយ​ឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង​ចំនួន​០២​ខ្នង គឺ​ផ្ទះ​ទី​១ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ខោល ហ៉ី​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​ទំហំ​៨x១២ មាន​សមាជិក​រស់នៅ​ទាំងអស ចំនួន​១០​នាក់​(​ស្រី​៤​នាក់​) បណ្តាល​ឲ្យ​ខូចខាត ១-​ប្រាក់​ចំនួន​១០,០០០$ ២-​ទូ​ដាក់​សំលៀកបំពាក់​ចំនួន​០៣ ៣-​ម៉ូតូ​ចំនួន​០២​គ្រឿង ៤-​ខូចខាត​សម្ភា​រះ​ទាំងស្រុង​។ ចំណែក​ផ្ទះ​ទី​២ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ម៉េង សុខ​ចិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​ទំហំ​៦x៨ មាន​សមាជិក​រស់នៅ​ទាំងអស់ ០២​នាក់​ប្តី​ប្រពន្ធ​(​មិន​នៅផ្ទះ​ទេ​) បណ្តាល​ឲ្យ​ខូចខាត ១-​ខូចខាត​សម្ភា​រះ​ប្រើប្រាស់​ទាំងស្រុង ។​

​តាម​ការសាកសួរ​ពី​ម្ចាស់ផ្ទះ​ដែល​ឆាបឆេះ​ដំបូង បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ដែល​ករណី​ឆេះ​នេះ​គ្រប់គ្រង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​១៧​និង​៤៥​នាទី ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គី​ស​ភ័យ​អស់​ចំនួន​០៣​គ្រឿង ១- រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ពញាឮ​០១​គ្រឿង ២-​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​មុខកំពូល​០១​គ្រឿង និង​៣- រថយន្ត​ពន្លត់អគ្គីភ័យ​ក្រុមហ៊ុន​កម្ពុជា​តេ​លា​០១​គ្រឿង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×