Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរចរ​កើតឡើង ១០៧៦លើក បណ្តាលឲ្យស្លាប់ចំនួន ៥១៣នាក់

spot_img

​ភ្នំពេញ ៖ យោងតាមរបាយការណ៍ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ របស់​អគ្គស្នងការនគរបាលជាតិគឺមាន​ករណី​គ្រោះថ្នាក់​ចរចរ​បានកើតឡើង ១០៧៦ លើក បណ្តាលឲ្យស្លាប់ចំនួន ៥១៣ នាក់ និងរបួសចំនួន ១៥៩២ នាក់ ។​

​នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិមានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារនិងដាក់ចេញវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពលោក​គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌អនុប្រធានអនុគណៈកម្មការទី ២ និងលោកនាយឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិនិងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី ២ ។​

​លោកនាយឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានរាយការណ៍សភាពការណ៍និងឆ្លងសេចក្តីព្រាងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជូនលោក​គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន អនុគណៈកម្មការ ទី ២ និង ជា ប្រធាន អង្គប្រជុំ ដោយ លោក​រដ្ឋលេខាធិការ បាន ដឹកនាំ ពិភាក្សា ឆ្លង ខ្លឹមសារ សេចក្តីព្រាងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ។​

​តាមរបាយការណ៍សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩ បានកើតឡើង ១០៧៦ លើក បណ្តាលឲ្យស្លាប់ចំនួន ៥១៣ នាក់ និង របួសចំនួន ១៥៩២ នាក់ ។ កន្លែងមានអ្នកស្លាប់ច្រើននៅរាជធានី ភ្នំពេញចំនួន៩១ នាក់ ខេត្តកំពង់ស្ពឺ ចំនួន ៣៩ នាក់ និងខេត្តព្រះសីហនុចំនួន ៣២ នាក់ ។ ចំនួនជន រង គ្រោះមធ្យមក្នុងមួយថ្ងៃស្លាប់ ៦ នាក់ និងរបួស ១៨ នាក់ មូលហេតុការបើកបរលើសល្បឿន កំណត់ ៤១ ភាគរយមិនគោរពសិទ្ធិ ១៩ ភាគរយមិនប្រកាន់ស្តាំ ១៣ ភាគរយបត់គ្រោះថ្នាក់ ៩ ភាគរយ ស្រវឹង ៤ ភាគរយ កត្តា យានយន្ត ៣ ភាគរយ និង ងងុយ ២ ភាគរយ ។​

​ប្រៀបធៀបត្រីមាសទី ១ ឆ្នាំ ២០១៨ គ្រោះថ្នាក់ កើនឡើង ២៥៧ លើក (១០៧៦ លើ ៨១៩ លើក ) ស្មើ ៣១ ភាគរយ ស្លាប់ កើនឡើង ចំនួន ៣៣ នាក់ (៥១៣ លើ ៤៨០ នាក់ ) ស្មើ ៧ ភាគរយ និង របួស កើន ៣៥៨ នាក់ (១៥៩២ លើ ១២៣៤ នាក់ ) ស្មើរ ២៩ ភាគរយ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×