Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ត្រាំ អុីវ​តឹក ៖ ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤.០

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ បាន​ជម្រាបជូន​អគ្គនាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​អាស៊ីអាគ្នេយ៍ នូវគម្រោង​អាទិភាព​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤.០​។​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៦​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង លោក ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអនុញ្ញាត​ឱ្យ​លោក Ramesh Subramaniam អគ្គនាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​អាស៊ីអាគ្នេយ៍ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​នាឱកាស​ជំនួប​នេះ លោក​រដ្ឋមន្ត្រី​បាន​មានមតិ​ស្វាគមន៍​និង​ថ្លែងអំណរគុណ​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​តែងតែ​យកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​និង​កាត់បន្ថយ​ភាពក្រីក្រ​។ លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការរីកចម្រើន​នៃ​វិស័យ​ទូរគមនាគមន៍ ប្រៃសណីយ៍ និង បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បច្ចុប្បន្ន​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​កមាន​ប្រវែង​សរុប​ប្រមាណ​​ជាង ៤​ម៉ឺន​គីឡូម៉ែត្រ​នៅ​ទូទាំងប្រទេស​។​

​ជាការ​ឆ្លើយតប លោក Ramesh Subramaniam បាន​កោតសរសើរ​ដល់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​កន្លងមក ហើយ​ធនាគារអភិវឌ្ឍន៍អាស៊ី​គឺជា​ដៃគូ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ បេសកកម្ម​របស់លោក​នៅ​កម្ពុជា គឺ​ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដា​មន្ត្រីជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ពិភាក្សា​ការងារ​និង​ប្រមូល​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ភាពជា​ដៃគូ​ ២០១៩-២០២៣​។

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​នូវ​អាទិភាព​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤.០ ​។ ក្នុងនោះ​ការរៀបចំ​គោលនយោបាយ បទដ្ឋាន​គតិយុត្ត​នានា​ដើម្បី​ទ្រទ្រង់ ហិរញ្ញវត្ថុ​ឌីជីថល រដ្ឋាភិបាល​ឌីជីថល e-Commerce ការអភិវឌ្ឍ​ធនធានមនុស្ស ការតភ្ជាប់​ឌីជីថល ការពង្រីក​វិសាលភាព​នៃ​សេវា​ប្រៃសណីយ៍​ជាដើម គឺជា​កិច្ច​ការសំខាន់ៗ​ដែល​ក្រសួង​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​។

​លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការ​ផ្តល់​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ដើម្បី​តាក់តែង​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) និង​ស្នើសុំ​នូវ​ការបន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​គម្រោង​ដែល ADB បាន​អនុវត្ត​និង​សម្រេចបាន​នៅក្នុង​តំណាក់កាល​កន្លង​មក ដូចជា​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ជាដើម​៕​ ដោយ ​៖ ​កូ​ឡាប

spot_img
×