Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​វៀតណាម សញ្ជាតិ​អូស្ត្រាលី​ម្នាក់ ជាប់ពន្ធនាគារ​ ៣០ ​ឆ្នាំ ជួញដូរ​គ្រឿងញៀន​ជិត​ ២​ គីឡូក្រាម​

spot_img

(​ភ្នំពេញ​) ៖ ​ស្ត្រី​វៀតណាម សញ្ជាតិ​អូស្ត្រាលី​ម្នាក់ ដែល​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជិត ២​គីឡូក្រាម ត្រូវ​​លោក ឃួន សូ​ណា ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ បានប្រកាស​សាលក្រម ដាក់ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨០​លាន​រៀល ។

​ស្ត្រី​ជា​ជនជាប់ចោទ​មានឈ្មោះ Tran Ve Thy អាយុ​៣៨​ឆ្នាំ ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ យោងតាម​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី «​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។​

​នៅក្នុង​សវនាការ ជនជាប់ចោទ​ឈ្មោះ Tran Ve Thy បាន​សារភាពថា នាង​ពិតជា​បាន​យក​គ្រឿងញៀន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់​១៧៥៥,៥០​ក្រាម ដាក់​ក្នុង​វ៉ា​លី​ពណ៌​ក្រហម​បម្រុង ដឹក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​អូស្ត្រាលី​មែន​។​

នៅក្នុង​សវនាការ ស្ត្រីជន​ជាប់ចោទ បាន​បន្តថា ដោយសារ​នាង​ជំពាក់​លុយ​ឈ្មោះ ចាង ពេល​លេងល្បែង​ក្នុង​កាស៊ីណូ​ក្នុងប្រទេស​អូស្ត្រាលី​ចំនួន ៥០០០​ដុល្លារ និង​គ្មាន​លុយ​សង​ទើប​ឈ្មោះ ចាង បាន​ប្រើ​ឱ្យ​ខ្លួន​មក​ប្រទេស​កម្ពុជា ដើម្បី​ទទួល​គ្រឿងញៀន ដោយ​ឱ្យ​លុយ​ថ្លៃ​សេវា​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​នៅពេល​មកដល់​ប្រទេស​កម្ពុជា នាង​បាន​ទៅ​ជួប​បុរស​ជនជាតិ​វៀតណាម​ពីរ​នាក់ នៅក្បែរ​កាស៊ីណូ ណាហ្គា​វើ​ល ។ បន្ទាប់មក បុរស​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​នោះ ក៏បាន​យក​គ្រឿងញៀន ទៅឱ្យ​នាង​ដល់​បន្ទប់​ដែល​នាង​ស្នាក់​នៅក្នុង​សណ្ឋាគារ ដាយ​មិន​ផា​លេស ដោយ​ពួកគេ​បាន​វេច​ខ្ចប់ និង​ដាក់​គ្រឿងញៀន នៅក្នុង​វា​លិ​ស​ក្រហម​រួចស្រេច​ហើយ ដើម្បីឱ្យ​នាង​យកទៅ​ប្រគល់​ឱ្យឈ្មោះ ចាង នៅ​ប្រទេស​អូស្ត្រាលី​។ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ ពេល​នាង​បម្រុង​នឹង​ដឹក​គ្រឿងញៀន ចេញទៅ​ប្រទេស​អូស្ត្រាលី​៕​ ដោយ ៖ កូឡាប

spot_img
×