Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងប្រដាប់អាវុធ​ថៃ បាញ់​ពលរដ្ឋ​ខ្មែរ​ស្លាប់​ម្នាក់ របួស ១​នាក់​ ពេល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​

spot_img

ខេត្តពោធិ៍សាត់ ៖​កងកម្លាំង​ជនជាតិ​ថៃ បាញ់ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង ១​នាក់​ទៀត​រងរបួស​ធ្ងន់ នៅពេលដែល​ជនរងគ្រោះ​ទាំង ២​នាក់​លួច​ឆ្លងដែន​ចូល​ទឹកដី​ប្រទេស​ថៃ​កាប់​ឈើ​គ្រញូង កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នៅ​ភូមិ​ថា​ន​សេន ឃុំ​ឡែ​មកា​ត់ ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ នៅ​ចំណុច​ទល់មុខ​ច្រក​៥៦ ស្ថិតក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​តាម​សេចក្តីរាយការណ៍​នេះ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ថៃ​បាញ់​ស្លាប់​មានឈ្មោះ ម៉ៅ មុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ពី ឃុំ​សំរោង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ត្រូវ​គ្រាប់កាំភ្លើង​ត្រង់ចំណុច​បោះដៃផុត​ធ្លុះ​ចូល​ចុងដង្ហើម​។ ចំណែក​អ្នករងរបួស​ធ្ងន់​មានឈ្មោះ អាន វិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវរបួស​៣​កន្លែង គឺ​ត្រង់​ប្រអប់​ដៃស្តាំ ភ្លៅ​ស្តាំ និង​ប្រអប់ជើង​ស្តាំ​។ សព​ជង​រងគ្រោះ​ត្រូវបាន​ថៃ​បញ្ជូនទៅ​ខេត្ត​ច័ន្ទ​បុរី ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ចំណែក​អ្នករងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត​។​

​បើតាម​ការបញ្ជា​ក់រប​ស់​យោធា​យោធភូមិភាគ​ទី​៥ ជនរងគ្រោះ​ដែល​ថៃ​បាញ់​ខាងលើនេះ បាន​ឆ្លង​ចូលទៅ​កាប់​ឈើ​គ្រញូង​នៅលើ​ទឹកដី​ថៃ ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ពី​ព្រំដែន​ប្រទេស​ទាំងពីរ​។ នៅ​កន្លែងកើតហេតុ ដែល​ស្លាប់​ជនរងគ្រោះ​ម្នាក់ ក៏មាន​ភ្ជាប់​ជាមួយនឹង​ឈើ​គ្រញូង​២​ដុំ​។​

​ប្រភព​រាយការណ៍​ដដែល​បន្តទៀតថា ករណី​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ថៃ បាញ់សម្លាប់​ប្រជា​ពល​ខ្មែរ​នេះ ពុំមែន​ទើប​កើតមាន​នោះទេ សម្រាប់​ឃុំ ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គឺ​កើតមាន​ជា​ហូរហែ នាពេល​កន្លងមក ដោយសារ​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បំផុសបំផុល ខណៈ​មានការ​រួមចំណែក​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ព្រំដែន ប្រជាពលរដ្ឋ​នៅតាម​បណ្តោយ​ព្រំដែន​នេះ​លួច​ឆ្លងដែន​កាប់​ឈើ​លក់​ឲ្យ​ពួក​ឈ្មួញ​ក្នុងតម្លៃ​មួយ​ដើម្បី​រស់​ចិញ្ចឹមជីវិត​។ ករណីនេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​ថ្នាក់លើ បើក​កា​រសើប​អង្កេត​សុ​ី​ជម្រៅ ទើប​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការរង​គ្រោះ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×