Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​ធ្លាក់លាយ​ខ្យល់​កន្ត្រាក់ មាន​រន្ទះបាញ់​ស្លាប់​ម្នាក់ របួស​ម្នាក់​

spot_img

​បាត់ដំបង​ ៖ នគរបាល​មូលដ្ឋាន​បានដឹងថា ​នៅ​ថ្ងៃទី 25 ខែ មេសា ឆ្នាំ​2019 វេលា​ម៉ោង 13និង20 នាទី​រសៀល ស្ថិតនៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​ភ្លៀង លាយ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កើតឡើង​ចំនួន 01​លើក បណ្តាល​​ឲ្យ​ត្រូវ​មនុស្ស 02​នាក់ (​ស្លាប់ 01​នាក់ និង​របួស 01 នាក់​)​ ។​

​មនុស្ស​ស្លាប់​នោះ​មានឈ្មោះ ១-​ឈ្មោះ បឿន ទ្រី ភេទ​ប្រុស អាយុ 38​ឆ្នាំ រស់នៅ​ក្រុមទី 48 ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​។ មូលហេតុ​៖ ជនរងគ្រោះ​ឈរ​មើល​គេ​ភ្ជួរស្រែ ក៏​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ២-​ឈ្មោះ ជិន ណា​រ៉ា ភេទ​ប្រុស អាយុ 61​ឆ្នាំ នៅ​ភូមិ​និគម​កណ្តាល ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល​។ មូលហេតុ​៖ រន្ទះបាញ់​ទូរទស្សន៍ ក៏​បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​កំពុង​អង្គុយ​ជិត​ទូរទស្សន៍ របួសធ្ងន់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មគោល​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×