Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ចុង ស្រវឹង​ជោកជាំ ចាក់​សម្លាប់​ប្រពន្ធ​និង​កូន​

spot_img

​ស្រុក​ព្រៃនប់ ​៖ នគរបាល​ស្រុក​ព្រៃនប់​បាន អោយដឹងថា មាន​ករណី​មនុស្សឃាត​ដោយ ចេតនា បង្កឡើង​ដោយ​ប្តី​ចុង ប្រើ កាំបិត​ចុង​ស្រួច​ចាក់ ទៅលើ​កូនចុង​និង​ប្រពន្ធ​របស់​ខ្លួន បណ្តាល​អោយ​កូនប្រុស​ម្នាក់​ស្លាប់ ហើយ​ប្រពន្ធ​របួសធ្ងន់ កំពុង​សង្គ្រោះបន្ទាន់ នៅវេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​២៥​មេសា​២០១៩ នៅ​ចំណុច​កោះ​ឬ​ស្សី ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

នគរបាល​មូលដ្ឋាន​ស្រុក​ព្រៃនប់ បាន​ថ្លែងឲ្យដឹងថា ករណី​មនុស្សឃាត​នេះ​បង្កឡើង​ដោយ ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ៅ ឈឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់ ទៅលើ​កូនចុង​និង​ប្រពន្ធ​របស់​ខ្លួន បណ្តាល​អោយ​កូនប្រុស​ម្នាក់​ឈ្មោះ ឃី​ន អាយុ​៦​ឆ្នាំ រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ប្រពន្ធ ឈ្មោះ​សែម ខោ​ន អាយុ​៣៣​ឆ្នាំ រងរបួស​ធ្ងន់​កំពុង​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​

មូលហេតុ គឺ​ជនសង្ស័យ​ស្រវឹងស្រា ហើយ​មាន​ទំនាស់​ពាក្យសំដី​។​

​បច្ចុប្បន្ន​នគរបាល​បាន​ធ្វើ​ការឃាត់ ខ្លួន​ជនសង្ស័យ និង​កសាង​សំ ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ​ ៖ ​ស្រីនាថ​

spot_img
×