Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ អោង ​សាន​ស៊ូជី​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​ពង្រីក​ចំណង​មិត្តភាព​លើ​គ្រប់​វិស័យ​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី 26 ខែ​មេសា​នេះ​ក្រសួងការបរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ​បានចេញ សេចក្តីប្រកាស​ព័ត៌មាន​ទស្សនកិច្ច​ផ្លូវការរបស់​លោកស្រី អោង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី ២៩ ខែ​មេសា ដល់ ១ ខែ​ឧសភា ឆ្នាំ​២០១៩ ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី និង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តី​
​ថ្លៃថ្នូរ​និង​សុភមង្គល​នៅក្នុង​ព្រះបរមរាជវាំង​។​

​លោកស្រី​ក៏​នឹង​ចូល​ជួប​សំដែង​ការគួរសម​ជា​បន្តបន្ទាប់​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្តី សាយឈុំ​ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​អគ្គ​មហា​ពញ្ញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​។​

​លោកស្រី​ក៏​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី​ទីប្រឹក្សា​រដ្ឋ​និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​។ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​លោក​ស្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា ប្រាសាទ​មួយចំនួន​នៅ​ខេត្ត​សៀមរាប​។​

​បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី​ អោង ​សាន​ស៊ូ​ជី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​ពហុភាគី​ផងដែរ​៕​ ដោយ​៖​កូឡាប

spot_img
×