Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់​មក​ជួល​បន្ទប់​ស្នាក់នៅ ស្រាប់តែ​មេការ​សំណង់​និង​ត្រូវជាសាច់ញាតិ​ម្ចាស់ផ្ទះ ចូលចាប់​ប៉ុនប៉ង​រំលោភ

spot_img

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បាន​មក​ជួល​បន្ទប់​ដើម្បី​ស្នាក់នៅ ទើប​បាន​មួយ​ព្រឹក ស្រាប់​មាន​បុរស​ម្នាក់​ដែល​ជា​សាច់ញាតិ​របស់​ម្ចាស់​ផ្ទះជួល ចូល​ទៅ​ចាប់​ប៉ុនប៉ង​រំលោភ តែ​មិនបាន​សម្រេច ដោយសារ​អ្នកជិតខាង​ឃើញ​ទាន់​ស្រែក​ផ្អើលឆោឡោ ទៅប្តឹង​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍ តែ​ត្រូវបាន​ម្ចាស់​ផ្ទះជួល​២​នាក់​ប្តី​ប្រពន្ធ រួម​គ្នា​រារាំង​កម្លាំង​សមត្ថកិច្ច មិន​អនុញាតឲ្យចូល ជា​ល្បិចកល ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ជនល​ល្មើស​រត់​គេច​តាម​ទ្វារក្រោយ​ទៅ​បាត់បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​បន្ទប់​លេខ​១១៤ ជាន់​ទី​១ ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ដែល​ម្ចាស់ផ្ទះ​ឲ្យ​រត់គេច​ទៅ​បាត់​នោះ មានឈ្មោះ រស់ នៅ ហៅ​ទិត្យ នៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មេការ​សំណង់ ស្នាក់នៅ ផ្ទះកើតហេតុ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ទី​២ ឃុំ ព្រៃ​ឃ្នេស ស្រុក​មេសាង ខេត្ត​ព្រៃវែង ។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ទូច មុំ អាយុ​២៥​ឆ្នាំ មុខរបរ ជាង​អ៊ុតសក់ ។​

​តាម​នារី​រងគ្រោះ​បាន​រៀបរាប់ ថា នាង​ទើប​មក​ជួល​បន្ទប់ ១១៤ ផ្ទះ​ខាងលើ​ស្នាក់នៅ រើ​ឥ​វ៉ាន់ ដាក់​ក្នុង​បន្ទប់ កាលពី​ល្ងាច​ថ្ងៃទី​២៤ លុះ​ព្រឹក​ថ្ងៃទី​២៥ រៀបចំ​បន្ទប់ មិនទាន់​បាន​ដេក​សម្រាក​ផង ស្រាប់តែ ជនសង្ស័យ​ម្នាក់ ដើរ​ចូល​ចាប់​ច្របាច់​ក​នាង ផ្តួល ប៉ុនប៉ង​ចាប់រំលោភ តែ​នាង​ស្រែក រើ​បម្រាស់ អ្នកជិតខាង ឃើញ​ស្រែក​ផ្អើល ធ្វើឲ្យ​ជនសង្ស័យ​រត់​ចុះ​មកក្រោម​វិញ លុះ​ប្តឹង​សមត្ថកិច្ច ភ្លាម​ចុះ​ទៅដល់​ផ្ទះ​កើតហេតុ​ភ្លែត តែ​ម្ចាស់ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ចូល​ឡើយ ដើម្បី​ឲ្យ​ជនសង្ស័យ​រត់​គេច​ទៅ​បាត់​សិន រួច​បានឲ្យ​សមត្ថកិច្ច​ចូល ។​

​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ហេតុការណ៍​នេះ បាន​បង្ហើប​ឲ្យដឹងថា ជនល្មើស​ត្រូវ​ជា​សាច់ញាតិ​របស់​ម្ចាស់ផ្ទះ ខ្លាច​ប៉ូលិស​ចាប់ខ្លួន ទើប​ម្ចាស់ផ្ទះ​ប្រើល្បិច រារាំង មិនទាន់​ឲ្យ​សមត្ថកិច្ច​ចូល​ភ្លាម​ទេ លុះ​ជនសង្ស័យ​រត់​ចេញ​តាម​ទ្វារក្រោយ​ទៅ​បាត់​ហើយ ទើប​ឲ្យ​ប៉ូលិស ចូល​ជា​ក្រោយ ។​

​ដោយ​ទង្វើ​ម្ចាស់ផ្ទះ​២​នាក់​ប្តី​ប្រពន្ធ ដូចជា​សមគំនិត ជាមួយ ជនល្មើស ក្រោយ​កើតហេតុ សមត្ថកិច្ច​ហៅ​នាំ​ម្ចាស់ផ្ទះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រីឯ​នារី​រងគ្រោះ​ក៏​ដាក់​ពាក្យបណ្តឹង ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×