Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​

spot_img

​ភ្នំពេញ ​៖ ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត របៀបវារៈ​មួយចំនួន ដោយ​នៅ​ក្នុង​នោះ កិច្ចប្រជុំ សម្រេច​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៥ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​មក​គណៈកម្មាធិកា​រ​អិចន្ត្រៃយ៍​រដ្ឋសភា​វិ​ញ ក្រោម​បញ្ចប់​ការពិនិត្យ​និង​សិក្សា​នោះ​។​

​សេចក្តីព្រាងច្បាប់​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច ប្រគល់​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ពិនិត្យ​សិក្សា​នោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ស្តីពី​ការជំរុញ​នឹង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ​នឹង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច ព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ស​ធា​រណ​រដ្ឋ​តួ​ក​គី ស្តីពី​ការជំរុញ​នឹង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។ សេចក្តីព្រាងច្បាប់​ចំនួន​បី​ខាងលើ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​ប្រគល់​ជូន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។​

ចំណែក សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិត​ប្រេងកាត គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់ជូន គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា ពិនិត្យ សិក្សា​។ រីឯ​សេចក្តីព្រាងច្បាប់​មួយទៀត គឺ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់ជូន គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ ៕​ ដោយ​ ៖​ កូ​ឡាប

spot_img
×