Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សា​ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន ជាង​ ៤​ លាន​ដុល្លារ​ជិត​ ១៦០​ បន្ទប់​ នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

spot_img

​ភ្នំពេញ​ ៖ អគា​សិក្សា​ដែលជា​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​គម្រោង​ពង្រីក​សាលា​មធ្យមសិក្សា នៅក្នុង​រាជធានី​ភ្នំពេញ ចំនួន​៨​ខ្នង ស្មើនឹង​១៥៧​បន្ទប់ មានតម្លៃ​ជាង​៤​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ចូល​សិក្សា​។​

ពិធី​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅក្នុង​ទីតាំង​វិទ្យាល័យ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ក្រោម​វត្តមាន​លោក ឃូ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហូ​រីណូ​អូជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា និង​មាន​ការចូលរួម​ពី ប្រជាពលរដ្ឋ សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ជាច្រើន​នាក់​ទៀត​។​

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ លោក ហែម ស៊ីណា​រ៉េត បានឱ្យដឹងថា សម្រាប់​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ចន្លោះ​ឆ្នាំ​២០០៥​ដល់​២០១៥ បាន​ទទួល​ហិរញ្ញប្បទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ ចៃ​កា នូវ​អគារសិក្សា​សម្រាប់​បថ​ម​សិក្សា ដែល​មាន​កម្ពស់​ចាប់ពី​៣​ដល់​៥​ជាន់​ចំនួន​៣​លើក មាន​១៨​ខ្នង ស្មើ​៣២០​បន្ទប់ នៅ​សាលា​បថ​ម​សិក្សា​១៨​សាលា ដោយ​គម្រោង​នេះ គ្រប់គ្រង​អនុវត្ត​ដោយ​ភាគី​ជប៉ុន​។ ដោយឡែក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ផ្តល់​ជំនួយឥតសំណង នៃ​គម្រោងការ​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ ( គូ​សាណូ​ណិ​) ដើម្បី​គាំទ្រ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ មាន​អគ្គា​សិក្សា​៧​ខ្នង​៤៦​បន្ទប់​។ ក្រោយមក​ក៏​មាន​ការណែនាំ​ពី​Jica ឱ្យ​ស្នើសុំ​សាងសង់​អគារសិក្សា ដែល​មាន​កម្ពស់ ចាប់ពី​៣​ដល់​៥​ជាន់ ទៅ​រាជរដ្ឋាភិបាល​ជប៉ុន

សម្រាប់​មធ្យមសិក្សា នៅ​រាជធានី​។ សំណើរ​នេះ ក៏​ត្រូវបាន​ភាគី​ជប៉ុន យល់ព្រម និង​ផ្តល់​ជូន ជា​ហូរហែរ​។​

​លោក​បញ្ជាក់ថា បន្ទាប់​ពី​បញ្ចប់​គម្រោង​សាងសង់​អគារសិក្សា​៨​ខ្នង​នេះ នៅសល់​ថវិកា​ខ្លះ​ត្រូវបាន​ភាគី​ជប៉ុន​អនុញ្ញាតិ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រើប្រាស់ រៀបចំ​បណ្ណាល័យ ជួសជុល​បន្ទប់រៀន រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បំពាក់​សង្ហា​រឹម និង​ការថែទាំ​នានា​ក្នុង​សាលា​។​

លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន និង​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិ ការ រវាង​សាលា​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ Jica ប្រចាំ​កម្ពុជា បាន​ផ្តល់​នូវ​ជំនួយ​អភិវឌ្ឍន៍ ផ្លូវការ ដែល​មាន​ជំនួយឥតសំណង និង​កម្ចី​ឥនទាន​ជាច្រើន ក្នុង​នោះ​សម្រាប់​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​១៩៩៨​មក ជប៉ុន​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​លើ​គម្រោង​ធំៗ​ជាច្រើន ។ ជាក់ស្តែង អគារសិក្សា​០៨​ខ្នង នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចំនួន​៨ ដែល​ជា​ជំនួយ​ឥត​សំណង ក្នុង​គ្រោង​ពង្រីក​សាលា​មធ្យមសិក្សា​នៅ​រាជធានី​ភ្នំពេញ ដេឡ​ជា​សក្ខីភាព​បញ្ជាក់​ពីការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាព​ជោគជ័យ​ថ្មី​មួយទៀត របស់​រាជរដ​ហ​ឋា​ភិបាល​កម្ពុជា ក្នុង​ការអនុវត្ត​នយោបាយ កំណែទម្រង់ ស៊ីជម្រៅ​លើ​វិស័យ​អប់រំ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង នូវ​គុណភាព​អប់រំ ដើម្បី​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​គុណភាព សុជីវធម៌ និង​គុណធម៌ សំដៅ​ឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រោះ​ការផ្តល់សេវា​អប់រំ ប្រកប​ដោយ​វិជ្ជាជីវៈ និង​គណនេយ្យភាព ជា​មូលដ្ឋាន គឺជា​បុព្វហេតុ​សម្រាប់​កសាង​សង្គម​មួយ​ប្រកបដោយ និរន្តរភាព ទាំង​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់ជាតិ ទ្វេភាគី សហគមន៍​អាស៊ាន និង​ពិភពលោក​ផងដែរ ​៕​ ដោយ​ ៖​ កូឡាប

spot_img
×