Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយ​ចំនួន​មាន​គម្រោង ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា

spot_img

​ភ្នំពេញ ​៖ ​លោកស្រី KAWAAI NINAKO បាន​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​មាន​សន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរឲ្យកត់សម្គាល់ ជាពិសេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យ​ម​ក្នុង​រង្វង់ ៧% និង​នៅ​តែ​រក្សា​សន្ទុះ​កំណើន​នេះ​ជា​បន្ត​ទៀត ជា​ពិសេស​បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយ​ចំនួន​មាន​គម្រោង​ចូលរួម​ចែករំលែក​បទពិសោធន៍​ដែល​ខ្លួន​មាន ដែល​ធ្លាប់បាន​ធ្វើ​រួចហើយ​នៅ​តាម​បណ្តាល​ប្រទេស​មួយចំនួន ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ប្រយោជន៍​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ។​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​មួយក្រុម ដែល​ដឹកនាំ​ដោយ​លោកស្រី KAWAAI NINKO ប្រធាន​ក្រុមហ៊ុន Design Kolo របស់​ប្រទេស​ជប៉ុន ជា​ប្រធាន​ប្រតិភូ និង​បណ្តា​ក្រុមហ៊ុន​មួយចំនួន​ទៀត​។​

​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ បាន​សំដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ ដំណើរ​ទស្សនកិច្ច​គណៈ​ប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​នា​ពេល​នេះ ហើយ​បាន​ស្នើ​ឱ្យ​គណៈប្រតិភូ លើក​អំពី​គោលបំណង​នៃ​ការបំពេញ​ទស្សនកិច្ច​នេះ​។

​លោកស្រី KAWAAI NINAKO ប្រធាន​គណៈប្រតិភូ​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមហ៊ុន​របស់​លោកស្រី​ក៍​ដូចជា​បណ្តា​ក្រុមហ៊ុន ជប៉ុន​មួយ​ចំនួន​ទៀត​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដោយ​ក្រុមហ៊ុន​អាច​មាន​ឱកាស​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​របស់​ខ្លួន​ជូន​ប្រធានកិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ជ្រាប ដើម្បី​ស្នើសុំ​ឱ្យ ផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​ទាំងនោះ​។ វត្ត​មាន​ក្រុមហ៊ុន​ដែល​មក​ជាមួយ​លោកស្រី​រួមមានៈ ១) ក្រុមហ៊ុន Design Kolo ដែល​មាន​លោកស្រី​ជា​ប្រធាន​ក្រុមហ៊ុន និង​មាន​ជំនាញ​ខាង​ផ្នែក​ខាង​ដាំ​ដុះ​បន្លែ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅក្នុង​អាគារ​និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស ២) ក្រុមហ៊ុន Shibeide មាន​ជំនាញ​ផ្នែក​វិជ្ជា​សាស្ត្រ​កសិកម្ម​ដាំ​ដុះ ៣) ក្រុមហ៊ុន JHJ Global Pty Co. Ltd មាន​ជំនាញ​ខាង​នាំចូល​និង​នាំចេញ​សម្ភារ​សាងសង់ ៤) ក្រុមហ៊ុន Chean Thai Co. Ltd មាន​ជំនាញ​ផ្នែក​ផលិត​បន្ទះ​សូ​ទ្បា និង ៥) ក្រុមហ៊ុន​អចលនទ្រព្យ METAYA ។​

​លោកស្រី KAWAAI NINAKO បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ដែល​កំពុង​មាន​សន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរឲ្យកត់សម្គាល់ ជាពិសេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យ​ម​ក្នុង​រង្វង់ ៧% និង​នៅ​តែ​រក្សា​សន្ទុះ​កំណើន​នេះ​ជា​បន្ត​ទៀត​។ ឈរ​លើ​មូលដ្ឋាន​នេះ បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយ​ចំនួន​មាន​គម្រោង​ចូលរួម​ចែករំលែក​បទពិសោធន៍​ដែល​ខ្លួន​មាន ដែល​ធ្លាប់បាន​ធ្វើ​រួចហើយ​នៅ​តាម​បណ្តាល​ប្រទេស​មួយចំនួន ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ប្រយោជន៍​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ជា​ពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​សំដៅ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​។ លោកស្រី​ប្រធាន​ប្រតិភូ​បាន​បន្ថែមថា ជា​ជំ​ហ៊ាន​ដំបូង​ក្រុមហ៊ុន​របស់​លោកស្រី​មានបំណង​វិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូ​ទ្បា និង​វិនិយោគ​លើ​ការដាំដុះ​បន្លែ​ផ្លែឈើ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំ​ដុះ​នៅ​ក្នុង​អាគារ និង​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៍​ទំនើប​ក្នុង​ការដាំដុះ​មក​កម្ពុជា​។ លោកស្រី​ក៍បាន​គោរព​ស្នើសុំ​ការជួយ​គាំទ្រ​លើ​គម្រោង​ទាំង​ពីរ​ខាងលើ​នេះ​ពី​សំណាក់​ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត ដើម្បី​អោយ​ឆាប់​បាន​ចេញ​ជា​ផ្លែផ្កា​ក្នុង​ពេលខាងមុខ​នេះ​។​

​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ជប៉ុន ដែល​មាន​ជំនឿរ​ទុកចិត្ត​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​។ កម្ពុជា​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងឡាយ ជាពិសេស​ការវិនិយោគ​ដែល​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ដែល​មាន​ការផ្តល់​តម្លៃបន្ថែម​ទៅក្នុង​ខ្សែចង្វាក់​នៃ​ផលិតកម្ម ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ពិភពលោក ហើយ​ការ​វិនិយោគ​នេះ​ត្រូវមាន​លក្ខណៈ​ការអភិវឌ្ឍ​ផង និង​អភិរក្ស​ផង ដោយ​ធ្វើឱ្យ​មាន​ចីរភាព​នៃ​ការអភិវឌ្ឍ​។ កិត្តិ​បរិរក្ស​បណ្ឌិត​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៍​វៃ​ឈ្លាស​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែល​ជា​ផែនទី​ចង្អុល​ទិស​ក្នុង​ការអភិវឌ្ឍ​ប្រទេស ដោយ​ធ្វើ​ការពង្រីក​វិស័យ​ឧស្សាហកម្ម​ដែល​បច្ចុប្បន្ន​មាន​លក្ខណៈ ចង្អៀត​នៅ​ឡើយ​ដោយ​បង្កើត​តម្លៃ​បន្ថែម​នៅក្នុង​វិស័យ​កែច្នៃ​កសិឧស្សាហកម្ម និង​វិស័យ​ឧស្សាហកម្ម​ពាក់ព័ន្ធ​។​

កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ បាន​បន្ថែមថា ចំពោះ​ការវិនិយោគ​វិស័យ​កសិកម្ម និង​វិស័យ​ថាមពល​ស្អាត រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ប្រភេទ​នេះ និង​បាន​នែ​នាំអោយ​ក្រុមហ៊ុន​ធ្វើការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ដើម្បី​ឈាន​ទៅ​លើក​គម្រោង​វិនិយោគ និង​ទទួលបាន​ការលើកទឹកចិត្ត​តាម​ច្បាប់​ជា​ធរមាន​។

​ជា​កិច្ចបញ្ចប់ កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈ​ន់ បាន​ថ្លែង​នូវ​មូលវិចារណ៍​ដ៏​ថ្លៃថ្លា​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា និង​បាន​ប្រសិទ្ធិ​ពរ​ជូន​គណៈប្រតិភូ​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នេះ និង​ស្នើសុំ​ឱ្យ​ជួយ​ជំរុញ​និង​ផ្សព្វផ្សាយ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ផ្សេងៗ​ទៀត មក​ធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត ៕

spot_img
×