Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម រឿង​ខណ្ឌសីមា និង​បោះ​ប​ង្កោ​ល​ព្រំដែន និង​ទំហំ​ពាណិជ្ជកម្ម លើទឹក​ដី​ចិន​

spot_img

​ប្រទេស​ចិន​៖ ក្នុងឱកាស​ដែល​អញ្ជើញ​ចូលរួម​វេទិការ​ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ មេសា ឆ្នាំ​២០១៩​នេះ បានទទួល​ជួបពិភាក្សា​ការងារ និង​ពិសារ​អាហារ​ពេលព្រឹក​ជាមួយ​ឯកឧត្តម ង្វៀង សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​ប្រទេស​វៀតណាម នៅ​សណ្ឋាគារ នៃ​ការ​ស្នាក់នៅ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ចំពោះ​ការរីកចំរើន និង​សមិទ្ធផល​រីកចម្រើន​ជាច្រើន​រស់​ប្រទេស​វៀតណាម ព្រមទាំង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​យ៉ាង​ឆាប់រហ័ស​។ សម្តេច​តេ​ជោ បាន​បន្តថា យើង​ពិតជា​រីករាយ​ដែល​បាន​ពិភាក្សា ផ្លាស់ប្តូ​រមតិ​ប្រកបដោយ​ភាពស្មោះត្រង់​ទៅវិញទៅមក​ទទួល​ដោយ​ផ្លែផ្កា និង​ប្រសិទ្ធភាព​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់ និង​ពិភពលោក ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព ជា​អ្នកជិតខាង​ល្អ និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​។​

​ដូចគ្នានេះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើអោយ​កម្ពុ​ជាមាន​ការរីក​ចម្រើន ខ្ពស់​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បន្តថា យើង​ពិត​ជាមាន ការរីករាយ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​នាំ មន្ត្រី​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ ដែលមាន ការយ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​សូម​ជំរាប​ថា កន្លងទៅ​ថ្នាកដឹកនាំ​កម្ពុជា វៀតណាម ធ្លាប់បាន​ប្តេជ្ញាចិត្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដូចជា ខណ្ឌសីមា និង​បោះ​ប​ង្កោ​ល​ព្រំដែន និង​ការសម្រេច អោយបាន​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០២០​ផែនការមេ​ត​ភ្ជាប់​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​នៅតាម​ព្រំដែន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×