Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ បានចេញ​លិខិត​កំណត់​ពេលវេលា​បង្រៀន និង រៀន ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​

spot_img

ភ្នំពេញ ​៖ ​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ នេះ ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​លិខិត​ជម្រាប​ដល់​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី ខេត្ត ស្ដីពី​ការអនុវត្ត​ម៉ោង​បង្រៀន និង រៀន​ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​អាចមាន​សីតុណ្ហភាព​លើសពី ៤០ អង្សារ នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោង​២​រសៀល ។​

​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការបំពេញ​ការងារ​រប​ស់សិ​ស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​កុមារ​តូចៗ ក្រសួង​ស្នើឱ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​បង្រៀន ពេលព្រឹក ចូលរៀន​នៅ​ម៉ោង​៧និង០០ ចេញ​ម៉ោង​១០និង៣០ និង ពេល​រសៀល​ចូលរៀន​នៅ​ម៉ោង​១៣និង៣០ ចេញ​ម៉ោង​១៧និង០០ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×