Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ថា សន្តិភាព​នៅ​ឧបទ្វីប​ពឹងផ្អែក​ទាំងស្រុង​លើ​អាកប្បកិរិយា​របស់​អា​មេ​រិច​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ថ្លែង​នៅក្នុង​ជំនួប​កំពូល​ជាមួយនឹង​មេដឹកនាំ​រុស្សី ពូ​ទីន​ថា សន្តិភាព និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អាកប្បកិរិយា​ពេលអនាគត​របស់ សហរដ្ឋ​អា​មេ​រិច​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារពត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​សុក្រ​នេះ​។​

​គីម ជុង​អ៊ុន​ថ្លែងថា នៅពេលនេះ គាត់​នឹង​រងចាំ​រហូតដល់​ដាច់​ឆ្នាំនេះ ដើម្បីអោយ​អា​មេ​រិច​មាន អាកប្បកិរិយា​ចេះ​បត់បែន​។​

​គីម ជុង​អ៊ុន បញ្ជាក់ថា “​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់ ពេលនេះ​កំពុង​ស្ថិតក្នុង​ភាពទាល់ច្រក និង​ឈានដល់​ចំនុច​អាក្រក់​មួយ ហើយ​ប្រហែល​វា​អាច​នឹង​ត្រឡប់​ទៅកាន់​សភាព​អាក្រក់​ដូចដើម ខណៈដែល​សហរដ្ឋ​អា​មេ​រិច​បាន​ប្រកាន់​អាកប្បកិរិយា​ឯកតោភាគី​ក្នុង​ទំនុកចិត្ត​អាក្រក់ នៅ​កិច្ចប្រជុំ​កំពូល​កាលពីពេល​ថ្មីៗ​នេះ​”​។​

​មេដឹកនាំ​ផ្តាច់ការ​វ័យក្មេង​រូបនេះ​ថ្លែង​ទៀតថា “​កូរ៉េខាងជើង​នឹង​ប្រុងប្រៀប​ខ្លួន​ចំពោះ​ស្ថានភាព​ដែល​អាច​កើតមានឡើង​”​។​

​សូមបញ្ជាក់ថា មេដឹកនាំ​កូរ៉េខាងជើង​ទើបតែ​បានបញ្ចប់​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​រុស្សី និង​បាន​ត្រឡប់​មកកាន់​កូរ៉េខាងជើង​វិញ​។ ការធ្វើដំណើរ​ទៅ​រុស្សី​នោះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា កូរ៉េខាងជើង​កំពុង​ស្វែងរក​ការគាំទ្រ​ពី​រុស្សី ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​។​

​គីម ជុង​អ៊ុន ក៏បាន​អ​ញ្ជឹ​ង​ប្រធានាធិបតី​រុស្សី​អោយមក​លេង​កូរ៉េខាងជើង​ផងដែរ​ក្នុងពេល​វេលា​ដ៏​សប​
​ស្រប​ណាមួយ ហើយ​មេដឹកនាំ​រុស្សី​បានទទួល​យក​ការអញ្ជើញ​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CGTN​

spot_img
×