Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មី​យ៉ាន​ម៉ា​លើកលែងទោស​ដល់​អ្នកទោស​ជិត ៧.០០០​នាក់​បន្ថែម ក្រោម​ហេតុផល​មនុស្ស​ធម៌​

spot_img

​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា នៅ​ថ្ងៃ​សុក្រ​នេះ បានធ្វើការ​លើកលែងទោស​ទៅដល់​អ្នកទោស​ចំនួន ៦.៩៤៨​នាក់ បន្ថែមទៀត ដែល​ការលើកលែង​ដោយ​គ្មាន​ល​ក្ខ័​ណ​នេះ​ធ្វើឡើង​តាម​ហេតុផល​មនុស្ស​ធម៌ និង​ជា​ឥរិយាបទ​ដើម្បី​អប់អរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​របស់​ប្រទេស​នេះ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី ១៧​ខែមេសា​នេះ​។​

​ការលើកលែងទោស​បន្ថែ​ម​នៅ​ថ្ងៃ​សុក្រ​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​ដែល​ទទួលបាន​ការលើក​លែង​ទោស​កើន ដល់​ចំនួន ១៦,៤៨៣​នាក់​។​

​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី រដ្ឋាភិបាល​ប្រទេស​នេះ បាន​លើកលែងទោស​ដល់​អ្នកទោស​ចំនួន ៩,៥៣៥ និង​ជនបរទេស​ចំនួន ១៦​នាក់​។​

​ការពិនិត្យ​ពិច័យ​នឹងធ្វើ​ឡើង​ទៀត ដើម្បី​លើកលែងទោស​ដល់​អ្នកទោស​ផ្សេង​ដែល​សម​នឹង​ទទួលបាន ការ​ត្រា​ប្រណី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លិខិត​បង្គាប់បញ្ជា​របស់​រដ្ឋា​ភិ​បាល​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំមុន មី​យ៉ាន​ម៉ា​បាន​ដោះលែង​អ្នកទោស​ជាតិ​ចំនួន ៨,៤៩០​នាក់ និង​ជនបរទេស​ចំនួន ៥១​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ Xinhua​

spot_img
×