Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេក្លោង​ដែល​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា បាន​ស្លាប់​ក្នុងការ​វាយប្រហារ​

spot_img

​ប្រធានាធិបតី ស្រីលង្កា លោក Maithripala Sirisena បាន​ថ្លែងថា មេក្លោង​ដែល​នៅ​ពីក្រោយ​​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​សណ្ឋាគារ​មួយ​។​

​លោក​ថ្លែងថា មេក្លោង​រូបនោះ​ដែលមាន​ឈ្មោះថា Zahran Hashim បាន​ស្លាប់​នៅក្នុង​សណ្ឋាគារ Shangri-La ស្ថិតក្នុង​រដ្ឋធានី កូឡុំបូ ប្រទេស​ស្រីលង្កា​។​

​លោក​ប្រធានាធិបតី​បញ្ជាក់ថា Zahran Hashim បាន​ដឹកនាំ​ការវាយប្រហារ​នៅ​សណ្ឋាគារ​ដ៏​មាន​ពេញនិយម​មួយ រួមទាំង​ជន​បំផ្ទុះ​គ្រាប់បែក​ម្នាក់​។​

​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​ក​ក្រោយ​ក្នុងប្រទេស​ស្រីលង្កា​កន្លងទៅនេះ បាន​ផ្តាច់ជីវិត​មនុស្ស​ចំនួន ២៥០​នាក់ និង​រងរបួស​ជិត ៥០០​នាក់​។ ក្រុម​ភេ​វរ​ករ​បានដាក់​គោលដៅ​វាយប្រហារ​កន្លែង​សំខាន់ៗ​ដូចជា ព្រះវិហារ និង​សណ្ឋាគារ​ជាច្រើន ក្នុង​រដ្ឋធានី​កូឡុំបូ​។​

​លោក​ប្រធានាធិបតី​ថ្លែងបន្ត​ទៀតថា ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ស្រីលង្កា​ជឿជាក់ថា មាន​ជនសង្ស័យ​ចំនួន ១៣០​នាក់​ដែលជា​បណ្តាញ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុងស្ថិត​នៅក្នុង​ប្រទេស ហើយ​ប៉ូលីស​កំពុងតែ​តាម​ប្រមាញ់​ពួកគេ ៧០​នាក់​ដែល​កំពុង​រត់គេចខ្លួន​។​

​សូម​រម្លឹកថា ក្រោយ​ការវាយប្រហារ ពួកក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​អះអាងថា ជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ ហើយ​ការវាយប្រហារ​នោះ​គឺជា​ការសង​សឹក​ទៅនឹង​ការបាញ់ប្រហារ​ទៅលើ ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម ស្ថិតក្នុង​ទីក្រុង Christchurch ប្រទេស​ញូ​វ​ស៊ី​ឡែ​ន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×