Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​ ៣​ នាក់ ជាមួយ​លុយ​ដុល្លារ​ដែលគ្មាន​ប្រភព​ច្បាស់លាស់ ជាង​ ៣ ​លាន​ដុល្លារ​

spot_img

ភ្នំពេញ ​៖ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ស្តីពី​ការឃាត់ខ្លួន​ជនសង្ស័យ​នាំចូល​ប្រាក់​ដុល្លារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដោយ​ក្នុងនោះ​ចាប់​ជនជាតិ​ចិន​៣​នាក់ ជាមួយ​លុយ​ដុល្លារ​ជាង​៣​លាន​ដុល្លារ​។

​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​ព្រលានយន្ដហោះ អន្ដរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ៣​នាក់ នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ក្រោយ​រកឃើញ​នាំ​លុយ​ចំនួន​៣,៥២០,០០០​ដុល្លារ ដោយ​ពុំមាន​ការបញ្ជាក់​ពី ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖

-​ទី​១៖ ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ​EC9259330 មុខរបរ មិន​ពិតប្រាកដ​

-ទី​២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន​លេខ​ED4367915 មុខរបរ មិន​ពិតប្រាកដ​

-ទី​៣៖ ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លងដែន​លេខ​E 35414034 មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​

​សមត្ថកិច្ច បានបញ្ជាក់​ទៀតថា ក្រោយពី​ការត្រួតពិនិត្យ​ឯកសារ​រួច ជនជាតិ​ចិន​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី ក្នុង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជាធរ​មាននៅ​កម្ពុជា​ ៕ ដោយ ៖ កូឡាប

 

spot_img
×