Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ នៅ​សង្កាត់​ស្ទឹងមានជ័យ ៣ ឃាត់​មនុស្ស​៤​នាក់ ឯ​មេ​ឆ្នោត​ធំៗ​ពុំដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​

spot_img

​ភ្នំពេញ ​៖ ​នៅ​វេ​ម៉ោង ១៥​និង​៤០​នាទី នា​ថ្ងៃ​សុក្រ ៧​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជាច្រើន​នាក់ បាន​បើក​ការចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្សារ​ក្រមួន​លូ​៥ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥ និង ៤០​នាទី​រសៀល​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៩ ។

​ជា​លទ្ធផល កម្លាំងចម្រុះ បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ៤​នាក់ ក្នុងនោះ ២​នាក់​ជា​អ្នក​កត់ និង​២​នាក់ ទៀត​ជា​អ្នក​ចូលទៅ​ចាក់ និង​ដកហូត​លុយ​ខ្មែរ ២​លាន​រៀល រួមទាំង​ក្រដាស់​ឆ្នោត​ខុសច្បាប់​ជាច្រើន រួមទាំង​វត្ថុតាង​មួយចំនួនធំ​ទៀតផង​ដែរ ។

​ក្រោយ​ការឃាត់ខ្លួន​មនុស្ស​ទាំង​៤​នាក់ និង​វត្ថុតាង​ត្រូវ​ប​ញ្ចូ​ន​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​ទី​៣ ក្នុងនោះដែរ អ្នក​ដែល​ចូលទៅ​ចាក់​២​នាក់ គឺ​ត្រូវ​នគរបាល​ធ្វើការ​អប់រំ​ណែនាំ​រួច​អនុញ្ញាតិ​អោយ​ត្រឡប់ទៅផ្ទះ​វិញ ដោយឡែក​ស្ត្រី​២​នាក់​ទៀត​ដែលជា​អ្នក​កត់ ត្រូវ​ឃាត់ខ្លួន​រងចាំ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ទោះជា​យ៉ាងណា​បន្ទាប់ពី​ចាប់ខ្លួន​មេ​ឆ្នោត​រួចហើយ​ហើយ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​លើ​បណ្ដាញ​សង្គម​ដូចជា​កាសែត​ផងដែរ ក៏ត្រូវ​មហាជន​និយាយ​រិះគន់​ទៅដល់​សមត្ថកិច្ច​និង​អ្នក​បង្គាប់បញ្ជា ឲ្យ ចាប់​នោះ​ផងដែរ​ថា​ចាប់​បានតែ​កូន​អ្នក​កត់​ឆ្នោត​តូច​តែប៉ុណ្ណោះ​ចំណែកឯ​មេ​ឆ្នោត​ធំ​ដែលជា​អ្នកទទួល​រ៉ាប់រង​យក​ពី​កូន​ឆ្នោត​នោះ ពុំដែល​សមត្ថកិច្ច​ចាប់​បានឡើយ​មិនដឹង​ជា​ចេះ​បំបាំងកាយ​ទៅ​ទីណា​នោះទេ​។​ហើយ​សមត្ថកិច្ច​ទៀតសោត​ក៏​ពុំដែល​បញ្ជាក់ថា​មេ​ឆ្នោត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះ​ជា​នរណា​ដែរ​គឺ​បានត្រឹមតែ​ចាប់​អ្នក​កត់​ឆ្នោត​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ​ចំណែកឯ​អា​ធំ​ជា​អ្នកទទួល​ពុំដែល​ឃើញ​សមត្ថកិច្ច​ចាប់បាន​ម្នាក់​សង្ស័យ​ត្រូវ​ថ្នាំ​ហើយ​មើលទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ​។​

​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​មួយកន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ ៣ ដោយមាន​ការចង្អុលបង្ហាញ ពី លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី កែវ សុគន្ធា ផងដែរ នោះ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជាច្រើន​នាក់ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​បើក​ការចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្សារ​ក្រមួន​លូ​៥ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ៕​ ដោយ​៖​កូ​ឡាប​

spot_img
×