Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​បណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

spot_img

(​ប៉េកាំង​, ចិន​) ៖ ​ក្រសួងទេសចរណ៍ ចុះ​អនុស្សរណៈ​ជាមួយ​ធនាគារ​ចិន លើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ក្នុង​គោលបំណង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​បណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍ និង​សកម្មភាព​​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

ក្នុង​ដំណើរ​ចូលរួម «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក LIN JINGZHEN អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន (Bank of China) លើ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ឆ្នាំ​២០១៩-២០២១ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក LIU LIANGE ប្រធាន​ធនាគារ​ចិន​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​ឆ្លើយតប​នឹង​សកម្មភាព​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩ ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅលើ​ការងារ​៖

១. ការបង្កើត​ផលិតផល ទីផ្សារ និង​ផ្សព្វផ្សាយ​។​

២. ជួយ​សម្រួល​ការបង្កើត​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​ឌី​ជិត​ថ​ល ដូចជា Union Pay, WeChat Pay, AliPay ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារ​ទេសចរណ៍ និង​នៅតាម​គោលដៅ​ទេសចរណ៍​ផ្សេងៗ ដើម្បី​ឲ្យ​ស្របតាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ​ចិន​។​

៣. ជំរុញ​ការតភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំខាន់ៗ​។​

៤. ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី​សាធារណៈ​។​

៥. ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូបិយ​បណ្ណ​យ័ន​ក្នុង​វិស័យ​ទេសចរណ៍ និង​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​គួរ​រលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៦.២​លាន​នាក់ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ចិន​ជាង ២​លាន​នាក់​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×