Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU បង្ហាញ នូវ​លទ្ធផល ស៊ើបអង្កេត ករណីលោក គឹម រស្មី និងករណី លោក ពេជ្រ ស្រស់ ប្តឹង លោក ផែង វណ្ណៈ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​

spot_img

​ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែង​រៀបរាប់​អំពី​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ចំនួន​ពីរ​គឺ​សំណុំរឿង​លោក​គឹម​រស្មី និង​សំណុំរឿង​លោក​ពេជ្រ​ស្រស់​ដឹង​លោក​ផែង​វណ្ណៈ​។ ជាមួយនឹង​ករណីនេះ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​ទាំងពីរ​នេះ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​។​

​បើតាម​សេចក្តី ជូនដំណឹង​ស្ដីពី​កិច្ចប្រជុំ​លើក​ទី 45 អាណត្តិ​ទី 2 នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី 26 ខែមេសា​ឆ្នាំ 2019 លោក​ទេសរដ្ឋមន្ត្រី ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​រាយការណ៍​ពី​លទ្ធផល​ការងារ​ស៊ើបអង្កេត​ករណី​មួយចំនួន​ដូចខាងក្រោម​គឺ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាននិងកំពុង​ស៊ើបអង្កេត​ទៅលើ​ទ្រព្យសម្បត្តិ​របស់លោក​គឹម​រស្មី​ដោយ​ក្រុម​ស៊ើបអង្កេត​ចំនួន 7 ក្រុម ឲ្យ​នឹងធ្វើ​ការសន្និដ្ឋាន​ក្នុងពេល​ឆាប់ៗ​នេះ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស៊ើបអង្កេត​រួចហើយ​ប៉ុណ្ណោះ​ឯកឧត្តម​ពេជ្រ​ស្រស់​ទៅលើ​លោក​ផែង​វណ្ណៈ​ដែល​នឹងធ្វើ​ការឆ្លើយតប​ម្ចាស់​បណ្ដឹង​វិញ​។

​លោក​តុ​ប​សំ​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាប់​តា​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​បោះ​សំអាត​ស៊ើបអង្កេត​ប្រព័ន្ធ​ដោយ​ភាព​ជំនាញ​វិជ្ជាជីវៈ និង​ហ្មត់ចត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ឬ​មិន​ស្អាតស្អំ​ដល់​មន្ត្រី​ជាប់ចោទ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​គាំទ្រ​នូវ​វិធានការ​បន្ថែមទៀត របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​លើកទឹកចិត្ត ផ្លូវ​ជំរុញ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណ​នូវ​លទ្ធផល​ស៊ើបអង្កេត ករណី​លោក​គឹម​រស្មី​នឹង​ករណី​ឯកឧត្តម​ពេជ្រ​ស្រស់​ដឹង​លោក​ផែង​វណ្ណៈ​ឲ្យ​បាន​ទូលំទូលាយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×