Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មនុស្ស ​៣​ នាក់​ បើកហាងម៉ាស្សា​យីហោ បង្កប់​សេវា​ផ្លូវភេទ ម្តង ​២៥​ ដុល្លារ​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខណ្ឌដង្កោ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង និង​នារី​រងគ្រោះ​ចំនួន​២​នាក់ នៅ​ទីតាំង​ម៉ាស្សា កោស​ជប់​ម៉ាស្សា​១​ម៉ឺន​រៀល បង្កប់​សេវា​ផ្លូវភេទ ។​

​ករណី​បង្ក្រាប​ទីតាំង​ម៉ាស្សា កាលពី​វេលា​ម៉ោង​៩​យប់​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក​ពុទ្ធ​ស័ក​រាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​លេខ​៥៨៨ ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

យោងតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ដោយមាន​ចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្ចាស់​ទីតាំង​ឈ្មោះ ជី​ង ថា​ហៅ​អូន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ទីតាំង​ម៉ាស្សា​ផ្ទះ​លេខ​៥៨៨ ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

នគរបាល បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ម៉ាស្សា​កោស​ជប់ យីហោ​កោស​ជប់​ម៉ាស្សា​១​ម៉ឺន​រៀល ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​៧​យប់ រហូតដល់​យប់​ជ្រៅ​រំលងអធ្រាត្រ​ដោយមាន​នារី​ក្មេង​ចំនួន​២​នាក់ រង់ចាំ​ភ្ញៀវ​មក​ម៉ាស្សា​ធម្មតា​តម្លៃ​១​ម៉ឺន​រៀល រយៈពេល​១​ម៉ោង និង​រួមភេទ តម្លៃ​ចាប់ពី​២៥​ដុល្លារ ទៅ​៣០​ដុល្លារ​ក្នុង​មួយដង ។​
​ក្រោយពេល​បញ្ចប់​ប្រតិបត្តិការ​នេះ​ផងដែរ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់​ក្នុងនោះ​នារី​រងគ្រោះ​ចំនួន​២​នាក់​អនីតិជន​ទាំង​២​នាក់ ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់ និង​ដកហូត​វត្ថុតាង​រួមមាន​៖ ស្រោមអនាម័យ​ប្រើ​រួច និង​មិនទាន់​ប្រើប្រាស់​មួយចំនួន​ថែមទាំង​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​មួយចំនួន​ផងដែរ បាន​នាំយក​មក​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​បន្ត​ការសាកសួរ ។​

សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​បញ្ច ប់​ការសាកសួរ ស្រី​ម្ចាស់​ទីតាំង​ត្រូវបាន​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​នារី​រងគ្រោះ​ទាំង​២​នាក់​នោះ ត្រូវបាន​នគរបាល​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×