Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជុំ កុសល និយាយ​ប៉ះពាល់​បញ្ហា​អគ្គិសនី​មិន​បាន​ទេ ដែល​ត្រូវ​កែតម្រូវ​វិញ​

spot_img

អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​ទី 27 ខែ​មេសា​នេះ​បាន​ផ្សាយ លើ​ផេក ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន​ថា “​និយាយ​ប៉ះពាល់​បញ្ហា​អគ្គិសនី​មិន​បាន​ទេ​ដែល​ត្រូវ​កែតម្រូវ​វិញ​?

​លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​តាមរយ​:​វ​វីដេអូ​ឡាយ​ថា សំណេរ​ពាក់ព័ន្ធ​រឿង​ដាច់​អគ្គិសនី​នោះ មិនមែនជា​សំណេរ​របស់លោក​នោះទេ ដោយ​លោក​មិន​បាន​សរសេរ​នោះ​ទេ តែ​គឺ​អ្នក​កាន់​អ្នក​គណនេយ្យ​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​ជា​អ្នក​បង្ហោះ ក្រោយ​ពី​សំណេរ​នេះ​ត្រូវបាន​ផុសផុល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយ​មាន​អ្នក​ទូរស័ព្ទ​ប្រាប់​លោក​ពី​រឿងនេះ លោក​បានខ​ល​ទូរស័ព្ទ​ទៅ​អ្នក​កាន់​គណនេយ្យ​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​ដើម្បី​សួរនាំ ហើយ​បាន​ឲ្យ​លុប​Status​នោះ​ចោល​វិញ​”​។​

​ចំណែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​បាន​លើកឡើង​ថា ​បញ្ហា​ឧស្សាហ៍​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​មាន​សំនួរ ជាច្រើន​ត្រូវបាន​ចោទសួរ​ទៅកាន់​អគ្គិសនី​កម្ពុជា ដើម្បី​អោយមាន​ការបកស្រាយ​។

​នៅ​លើ​គណនេយ្យ​ហ្វេ​សប៊ុក​លោក ជុំ កុសល បានសរសេរថា​ “​ភ្លើង​ដាច់​ម្លឹងៗ ចុះ​ផ្ទះ​មេភ្លើង​មាន​ដាច់​ដែរ​ទេ​នុង​?” ។ បន្ទាប់​ពីបង្ហោះ​ដោយ​គណនេយ្យ​ហ្វេ​ស​បុក លោក ជុំ កុសល ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ចាប់អារម្មណ៍​ដោយ​ធ្វើការ​ចែករំលែក​តៗ​គ្នា ក៏ដូចជា​អ្នកសារព័ត៌មាន​ជាច្រើន បាន​ធ្វើ​ការចុះផ្សាយ​ព្រោងព្រាត​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ណា​មាន​បញ្ហា​ឬក៏​អ្វី​ម្យ៉ាង​នោះ​ទេ​នោះ​ត្រូវបាន​លោក​ជុំ​កុសល​លុបចោល​បាត់​ហើយ​ចេញ​មុខ​បកស្រាយ​លើ​វីដេអូ​។​

​ទាក់ទង​នឹង​រឿង​នេះ​លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​តាមរយ​:​វីដេអូ live ថា សំណេរ​ពាក់ព័ន្ធ​រឿង​ដាច់​អគ្គិសនី​នោះ មិនមែនជា​សំណេរ​របស់លោក​នោះទេ ដោយ​លោក​មិន​បាន​សរសេរ​នោះ​ទេ តែ​គឺ​អ្នក​កាន់​អ្នក​គណនេយ្យ​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​ជា​អ្នក​បង្ហោះ ក្រោយ​ពី​សំណេរ​នេះ​ត្រូវបាន​ផុសផុល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយ​មាន​អ្នក​ទូរស័ព្ទ​ប្រាប់​លោក​ពី​រឿងនេះ លោក​បានខ​ល​ទូរស័ព្ទ​ទៅ​អ្នក​កាន់​គណនេយ្យ​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​ដើម្បី​សួរនាំ ហើយ​បាន​ឲ្យ​លុបសារ​នោះ​ចោល​វិញ​។ លោក​បាន​បញ្ជាក់​ផងដែរ​ថា កាល​ម្សិលមិញ​នេះ​លោក​រវល់​ពេញ​មួយ​ថ្ងៃ​ពេញ ដោយ​ពេល​ព្រឹក​លោក​ប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ពេល​ថ្ងៃត្រង់​លោក​បាន​ចូលរួម​បុណ្យសព​ឪពុក​របស់​មិត្ត​ភក្ត្រ​ជិតស្និទ្ធ ជាហេតុ​លោក​មិន​បាន​ដឹង​ទាល់តែសោះ ទាល់តែ​មាន​ហៅ​ទូរស័ព្ទ​ប្រាប់​ទើប​ទទួលបាន​ព័ត៌មាន​នេះ ។ លោក ក៏​បាន​បញ្ជាក់ទៀតថា លោក​បាន​យល់​ច្បាស់លេី​បញ្ហា​ខ្វះខាត​ថាមពលអគ្គិសនី​នេះ ហេ​ី​យក៏​ជា​អ្នកតែងចេញ​មុខ​មក​ពន្យល់​លេីប​ញ្ហា​នេះ​ផង​ដែរ​។ ដូច្នេះ​គ្មាន​ហេតុផល​ណាមួយ​ដែល​លោក​ត្រូវ​មក​វាយប្រហា​រលេី​បញ្ហា​នេះ​នោះឡេ​ី​យ​។ លោក​ក៏​សូម​ឱ្យ​សាធារណជន​យោគយល់ និង​កុំ​មាន​ការភ័ន្តច្រឡំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×