Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ​១​វ៉ាលិស ក្នុង​បន្ទប់​ទូ ATM សង្ស័យ​ថា​គ្រាប់បែក ផ្អើល​ពេញ​ក្រុង​កំពង់ចាម​

spot_img

​កំពង់ចាម ​៖ ផ្អើល​ដល់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ជាពិសេស​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ពេល​ឃើញ​វ៉ា​លិស​មួយ​សង្ស័យ​ជា​គ្រាប់បែក ក្រុង​កំពង់ចាម ល្បី​ថា​ជា​ករណី​បង្កៃ​បំផ្ទុះ​គ្រាប់បែក ដែល​បង្កប់​ក្នុង​ទូ​ATM មួយកន្លែង នៅ​កណ្តាល​ក្រុង ។

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ វ៉ាលិស​ក្នុង​ទូ​ATM ឃេ​ី​ញ​សុទ្ធតែ​ប្រាក់​ដូល្លារ​ក្លែងក្លាយ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មេសា​ឆ្នាំ​២០១៩ ។​

ប្រទះ​ឃើញ​វ៉ាលិស​មួយ ត្រូវបាន​គេ​យក​មក​ប្លុង​ចោល សង្ស័យ​ថា​គ្រាប់បែក នៅក្នុង​បន្ទប់​ទូ ATM របស់​ធនាគារ​ស្ថាបនា ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​ដើម​ពោធិ៍​ផ្សារ​រាត្រី ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ភ្លាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ រួមមាន ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ផែនការ​ការងារ​សន្តិ​សុខ ផែនកា​រងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គីភ័យ សហការ​ជាមួយ កម្លាំង​ជំនាញ​អធិការ​ក្រុង​កំពង់ចាម ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​ត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​អង្គភាព​កំចាត់មីន​កម្ពុជា ( CMAC) ដើម្បី​មក​ធ្វើ​ការត្រួតពិនិត្យ​តាម​ជំនាញ ។ អង្គភាព CMAC បាន​មកដល់ ហើយ​បាន​ធ្វើ​ការត្រួតពិនិត្យ​ឃើញ​ថា ក្នុង​វ៉ាលិស និង​បរិវេណ​ជំវិញ​ទូរ ATM ទីតាំង​កន្លែង​ដាក់​វ៉ាលិស​ខាងលើ​ពុំ​មាន​គ្រឿង​បំផ្ទុះ​ឡើយ គឺជា​លុយ​ដុល្លារ​ខ្មោច​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×