Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដានជើង​មនុស្ស​ចំណាស់​បំផុត ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ឈឺ​លី មាន​អាយុកាល​ជាង ១៥.០០០​ឆ្នាំ​

spot_img

​ដានជើង​មនុស្ស​មាន​អាយុកាល ១៥.៦០០​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​ឈឺ​លី​ភាគខាងត្បូង ហើយ​វា​ត្រូវបាន​គេ​ជឿជាក់ថា ជា​ដានជើង​ដ៏​ចំណាស់​បំផុត​នៅក្នុង​ទ្វីប​អា​មេ​រិច ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកស្រាវជ្រាវ​។​

​ដានជើង​នោះ​ត្រូវបាន​គេ​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ២០១០ ដោយ​និស្សិត​ម្នាក់​មក​ពី​សកលវិទ្យា​ល័យ Universidad Austral ប្រទេស​ឈឺ​លី​។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការងារ​ជាច្រើន​ឆ្នាំ ដើម្បី​កំណត់​ថា ដានជើង​នោះ​អាច​ជា​របស់​ពូជ​សត្វ​មួយចំនួន និង​កំណត់​អាយុ​របស់​ហ្វូ​ស៊ីល​នោះ​។​

​លោកស្រី Karen Moreno ហ្វូ​ស៊ីល​វិទូ មក​ពី​សកល​វិទ្យាល័យ Universidad Austral ដែលជា​អ្នក​គ្រប់គ្រង​លើ​ការសិក្សា​នោះ បាន​និយាយថា អ្នកស្រាវជ្រាវ​ក៍​បានរ​ក​ឃើញ​ឆ្អឹង​សត្វ​ជាច្រើន​នៅ​​ក្បែរ​ដាន​នោះ​ផង​ដែរ រួម​មាន​ឆ្អឹង​ដំរី​បុរាណ ប៉ុន្តែ​បាន​កំណត់​ថា ដានជើង​នោះ​វា​គឺជា​ភស្ថុតាង​ពី​វត្តមាន​​របស់​មនុស្ស​។​

​អ្នកស្រី​បន្ថែមទៀតថា វា​គឺជា​ភស្ថុតាង​ដំបូង​នៃ​វត្តមានរប​ស់មនុស្ស​នៅក្នុង​ទ្វីប​អា​មេ​រិច ដែល​មាន​អាយុកាល​លើ​ពី ១២.០០០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×