Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចាប់​បង្គា​ស្រស់​មាន​សារធាតុ​គីមី​ ៩០០ ​គីឡូក្រាម នាំចូល​ពី​វៀតណាម​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចាប់​បាន​បង្គា​ស្រស់ មាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ត្រូវ​ឈ្មួញ​នាំចូល តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចា ចូល​មក​លក់​ចែកចាយ នៅតាម​ទីផ្សារ​នានា ក្រុងព្រះសីហនុ​។​

​កិច្ចសហប្រតិបត្តិការ​ចុះ​ចាប់​ទំនិញ ឬ​បង្គា​ស្រស់​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ខាងលើនេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក នៅ តុ​ន ផ្តល់​សម្ភាស​ថា ព្រឹក​មិញ​នេះ មន្ត្រី​ស្ថាប័ន​លោក បាន​សហកា​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង ដឹក​បង្គា​ស្រស់​ចំនួន ៤៥​កេះ មាន​ទម្ងន់ ៩០០​គីឡូក្រាម មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ច្រក​ព្រែក​ចាក ខេត្ត​កំពត យក​មក​ដុត​កម្ទេច​ចោល​ភ្លាមៗ​។​

​លោក​បន្តថា ទំនិញ​បង្គា​ស្រស់​ទាំងនោះ បន្ទាប់​ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​វិភាគ ពិនិត្យ​ឃើញ​មាន​ដាក់​លាយ​សារធាតុ​គីមី មាន​សណ្ចាន ដូច​ចា​ហ៊ួយ ត្រូវ​ម្ចាស់​ទំនិញ​ដាក់​លាយ​នៅក្នុង​បង្គា​ស្រស់​ទាំងនោះ​។​

​លោក នៅ តុ​ន បន្តថា បង្គា​ស្រស់​មាន​លាយ​សារធាតុ​គីមី​ទាំង ៤៥​កេះ ត្រូវបាន​នាំមក​ដុត​កម្ទេច​ចោល ភ្លាមៗ​នៅក្នុង​បរិវេណ​សាខា​កាំ​កុងត្រូក​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ​។ ក្នុងនោះ មន្ត្រី​ជំនាញ ក៏​បាន​តម្រូវឲ្យ​ម្ចាស់​រថយន្ត​ដឹក​បង្គា និង​ជា​តំណង​ឲ្យ​ម្ចាស់​ទំនិញ ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំចូល​បង្គា មាន​សារធាតុ​គីមី​ទាំងនោះ នា​ថ្ងៃ​ខាងមុខ​ទៀត​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ ជាពិសេស​ក្រុម​អាជីវករ ត្រូវ​ចូលរួម​សហការ និង​បញ្ឈប់​ការ​នាំចូល ឬ​ដាក់​លក់​ទំនិញ បន្លែ ត្រី​សាច់ ព្រម​ទាំង​ទំនិញ​ផ្សេងៗ​ទៀត ដែល​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់ នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្សត​ទៅ​ទៀត​នោះទេ​។ លោក​ថា ការ​នាំចូល ឬ​ការទទួល​លក់ទំនិញ និង​ចំណីអាហារ​ខូច​គុណភាព ឬ​មាន​លាយ​សារធាតុ​គីមី ដើម្បី​ឲ្យ​អាហា​រស្រស់ រក្សា​ទុក​លក់​បាន​យូរ គឺជា​អំពើ​ខុសច្បាប់​។ ហើយ​ថា អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ខាងលើ នឹង​ត្រូវ​ប្រឈម​មុខ​កា​រ​ផ្តន្ទាទោស បើ​មន្ត្រី​ជំនាញ​រកឃើញ​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ​៕​ ដោយ ៖ ដែន សីមា

spot_img
×