Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជួញដូរ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនជិត​៥​គីឡូក្រាម នៅ​ក្រុង​ប៉ោយ​ប៉ែត​

spot_img

​ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ ក្នុងនោះ​មាន​ខ្មែរ​ម្នាក់​ហ្នឹង​ថៃ​ម្នាក់​ដែល​ជួញដូរ​ថ្នាំញៀន ជិត​៥​គីឡូក្រាម ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត បង្ក្រាបបាន នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា​ ​ការបង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ឈ្មោះ សេក សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ ស្នាក់នៅ ខេត្ត​ស្រះកែវ និង​ឈ្មោះ អាត់ សំរេច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ពេលនេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​​វត្ថុតាង គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់ ២.០៤១,៧​ក្រាម និង​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់​ទម្ងន់​២.៩០៨,៤​ក្រាម ៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×