Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ថ្លែងអំណរគុណ​មន្ត្រីរាជការ កងកម្លាំង​ទាំង​បី​ប្រភេទ​ដែល​បង្ក​អោយ​កម្មវិធី​សង្ក្រាន​ស្វាយរៀង​នៅ​ឆ្នាំ​២០១៩​នេះ​ ទទួលបាន​ជោគជ័យ​

spot_img

ខេត្ត​ស្វាយរៀង​៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជកា​រ​និង​កងកម្លាំង​ទាំង​បី​ប្រភេទ​ប្រមាណ​ជាង ១០០០​នាក់​ដែល​បង្ករ​អោយ​កម្មវិធី​សង្ក្រាន​ស្វាយរៀង​នៅ​ឆ្នាំ​២០១៩​នេះ​ទទួលបាន​ជោគជ័យ​ជាប់​ចំណាត់ថ្នាក់​លេខ​២​ដែល​មាន​មនុស្ស​ចូលរួម​ដើរ​លេង​កម្សាន្ត​សប្បាយ​ជាង​៤៧​មុឺន​នាក់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ត​ទៀតថា ៖ ​ទាំំង​អស់​នេះ​ក៏​ដោយសារ​មាន​ការ​ចូល​ពី​កងកម្លាំងប្រដាប់អាវុធ​បាន​ការពា​រសុខ​សុវត្ថិភាព​បាន​យ៉ាង​ល្អ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ ទទួលបាន​ពី​ការចូលរួម​ចំណែក​សហ​ការ​ប្រកបដោយ​ការទទួលខុសត្រូវ​ពី​គ្រប់​ជំនាញ គ្រប់ផ្នែក និង​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​ទន្ទឹមនេះ​លោក​ម៉ែន វិបុល​ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​គណៈកម្មការ អនុគណៈកម្មការ​រៀប​ចំ​សង្ក្រាន្ត​ស្វាយរៀង ឆ្នាំ​២០១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត អាជ្ញាធរ​ក្រុង​ស្វាយរៀង ជាពិសេស​ក្រុម​ការងារ​យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​បាន​សហការ​រៀបចំ រក្សា​ការពារ​នូវ​សន្តិសុខ សុវត្ថិភាព និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​កម្មវិធី​ទាំងមូល​ដំណើរការទៅបា​ន​ដោយ​រលូន ប្រកប​ដោយ​ភាពជោគជ័យ តាំងពី​ដើម​រហូត​ដល់​ចុងបញ្ចប់ ។

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​ស្វាយរៀង​ក៏​បាន​ជម្រុញ​ដល់​កម្លាំង​ទាំងអស់​ត្រូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង សហការ​គ្នា​អោយបាន​ល្អ​ក្នុង​ការដឹកនាំ​អង្គភាព​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​មិនតែប៉ុណ្ណោះ​លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​កងកម្លាំង​ត្រូវ​ថែរក្សា​សុខសន្តិភាព សុខ​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​អោយ​ល្អ​ប្រសើរ​បន្ថែមទៀត​ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យទទួល​បាន​ជោគជ័យ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍​ទោកឹង ឃ​ន​ស្នងការ​នរគ​បាល​ខេត្ត​ស្វាយរៀង​បាន​ថ្លែងអំណរគុណ​ដល់​លោក​ម៉ែន វិបុល​អភិបាលខេត្ត​ដែល​តែងតែ​គិត​គួរ​ពី​សុខ​ទុក​កងកម្លាំង​ហើយ​ថ្ងៃនេះ​បាន​លើកទឹកចិត្ត​ដល់​កម្លាំង​ធ្វើ​ជប់លៀង​បង្ករ​លក្ខណះ​សប្បាយរីករាយ​ផងដែរ​ ៕ ​ដោយ ៖ វ៉ៃកូ​

spot_img
×