Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន កោតសរសើរ​ឆន្ទៈ​មុះមុត​រដ្ឋាភិបាល ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​

spot_img

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ ព្រឹក​ថ្ងែ​៨​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មេសា​ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ស​មិទ្ធ ផល​នានា ក្នុង​វត្តក្តី​កណ្តាល ស្ថិតក្នុង​ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដោយ​ក្នុង​ឱកាស ដ៏​វិសេសវិសាល​នេះ សម្តេច​ប្រធានរដ្ឋសភា​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​គ្រប់​ផ្នែក​ទាំងអស់ ដែល​បាន​រួមចំណែក យ៉ាងសកម្ម ធ្វើ​ឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​វត្តក្តី​កណ្តាល​នេះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា ការចូលរួម​នេះ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ជំនឿ និង​ការគោរព​ប្រណិបត្តិដ៏​ជ្រាលជ្រៅ​របស់​ប្រជាជន​យើង ចំពោះ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ហាញឲ្យឃើញ នូវ​ស្មារតី​សាមគ្គីភាព ការគោរព​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​លះបង់​គ្រប់បែប យ៉ាង ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​។​

​សម្តេច​បាន​បន្តថា ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាច្រើន ក្នុងនោះ​មាន​វត្ត​អារាម សាលា រៀន មន្ទីរពេទ្យ និង​អាគារ​សំខាន់​របស់​រដ្ឋ ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ អ្វីៗ​ត្រូវ បាន​ស្តារ និង​កសាង​ឡើង​វិញ ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​ជា​ច្រើន​ដូច​អ្វី​ដែល​យើង ទាំងអស់គ្នា​បាន​ឃើញស្រាប់​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ឆន្ទៈ​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជំរុញ​ដំណើរការ​នៃ កំណែទម្រង់​ស៊ីជម្រៅ និង​ទូលំទូលាយ​ដែល​រួមមាន​៖ កំណែទម្រង់រដ្ឋបាល​សាធារណៈ ការប្រឆាំង​អំពើ​ពុករលួយ កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្តិធម៌ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហ មជ្ឈការ កំណែទម្រង់​ដីធ្លី ជលផល ការគ្រប់គ្រង​ព្រៃឈើ ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​ធានា​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ចីរភាព ដោយ​កាលពី ឆ្នាំ​២០១៥ កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​តោកយ៉ាក ចូល​មក​កាន់ ប្រទេស​មួយ​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។​

​វា​ជា​ការផ្លាស់ប្តូរ​មួយ ដែល​ប្រទេស កម្ពុជា​មាន​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​សង្គម​រីកចម្រើន ជា​វឌ្ឍនភាព​មួយ​ដែល​ប្រទេស​កម្ពុជា ត្រូវបាន​ពិភពលោក​មើលឃើញថា​ជា​របត់​ថ្មី និង​ជា​ប្រទេស​មួយ​ដែល​ទាក់ទាញ​ការចាប់ អារម្មណ៍​ក្នុង​ក្រសែភ្នែក​នៃ​អ្នកវិនិយោគ ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា អ្នកវិនិយោគ​បរទេស មុន​នឹង​ដាក់ទុន​នៅក្នុង​ប្រទេស​ណាមួយ ពួកគេ​ត្រូវ សិក្សា​លើ​កត្តា​សំខាន់ៗ​មួយចំនួន​គឺ សុខសន្តិភាព ស្ថិរភាព​សង្គម​រយៈពេល​វែង កំណើន សេដ្ឋកិច្ច​របស់​ប្រទេស និង​ជា​ពិសេស​គោលនយោបាយ និង​ច្បាប់​គ្រប់គ្រង ហើយ​ថា ប្រទេស​កម្ពុជា បាន​រៀបចំ​គោលនយោបាយ​ត្រឹមត្រូវ បើកចំហរ ច្បាប់​នានា​ល្អ ដើម្បី​ផ្តល់ ឱកាស និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​អន្តរជាតិ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន ក្រើនរំឭក ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា ដោះស្រាយ​បញ្ហា​ចំពោះមុខ​គ្រោះធម្មជាតិ (​គ្រោះរាំងស្ងួត​) ដោះស្រាយ​បញ្ហា​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ថែរក្សា​ប្រភពទឹក​និង​ការប្រើប្រាស់​ទឹក​សន្សំសំចៃ ជាមួយ​នឹង​ការរក្សា​ទឹក​ក្នុង​ស្រះ ហើយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​វិធានការណ៍​ការពារ​ត្រៀម​ជា​មុន​សម្រាប់​ករណី​នេះ​ឱ្យបាន​ទាន់​ពេលវេលា​។ ទន្ទឹមនេះដែរ តំបន់​ខ្លះ​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​លាយឡំ​មក​ជាមួយ​ខ្យល់​កន្ត្រាក់ ដែល​នាំ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាជន​។ ដូច្នេះ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រួមគ្នា​ធ្វើ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា ​៕​ ដោយ ៖ កូឡាប

spot_img
×