Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មឹក​ស្រស់ រួមជាមួយ​ប្រហិត​ចម្រុះ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ចំនួន ៩៣ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែងរកឃើញនិង​ដកហូត

spot_img

(​ខេត្តស្ទឹងត្រែង​) ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ៨​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្ទឹងត្រែង ដោយមាន​ការសហការ​ចូលរួម​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី ក្រុង​ស្ទឹងត្រែង បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅតាម​ស្តង់​ពិព័រណ៍ ស្ថិតក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​នៅក្នុង​សកម្ម​ភាពចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកយក​គំរូ​ម្ហូបអាហារ​មួយចំនួន​មក​ធ្វើតេស្ត​បឋម​មានដូចជា​៖ មឹក បង្គា និង​ប្រហិត​គ្រប់​ប្រភេទ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​មឹក​ស្រស់​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ formaline និង​ប្រហិត​ចម្រុះ​ហួស​កាលបរិច្ឆេទ​កំណត់ សរុប​ចំនួន ៩៣ គីឡូ​ក្រោម​។ បន្ទាប់ពី​ត្រួតពិនិត្យ​រួចរាល់​មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត​ដើម្បី​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​។

​ក្នុង​ថ្ងៃ​ដដែល​នោះដែរ មន្ត្រី​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×