Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន កត់សម្គាល់​ពី​ភាពល្អប្រសើរ នៃ​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ

spot_img

​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការ​រិ​យា​ល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន ដោយ​លោក វ៉ាន់ ហូ​នី​ង ក៏បាន​កត់សម្គាល់​ពី​ភាពល្អប្រសើរ​នៃ​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ហើយ​លោក​សន្យា​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែម​នៅ​តំបន់​នោះ​។​

​នៅ​រសៀល​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ ក្នុងឱកាស​ស្នាក់នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការ​រិ​យា​ល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។

​ក្នុងជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក វ៉ាន់ ហូ​នី​ង បាន​ពិភាក្សា​គ្នាច្រើន​ទៅលើ​ការពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ការវិនិយោគ​នៃ​ប្រទេស​ទាំងពីរ​។ លោក​លេខា​បក្ស​កុម្មុយនីស្ត​ចិន ក៏បាន​កោតសរសើរ​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានធ្វើឱ្យ​កម្ពុ​ជាមាន​សន្តិភាព និង​ស្ថិរភាព ជាពិសេស​ការធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ និង​មាន​កំណើនសេដ្ឋកិច្ច​លឿន​។ លោក វ៉ាន់ ហូ​នី​ង ក៏បាន​កត់សម្គាល់​ពី​ភាពល្អប្រសើរ​នៃ​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ហើយ​លោក​សន្យា​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែម​នៅ​តំបន់​នោះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើង​ពី​ស្ថានភាព​វិវឌ្ឍន៍​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​សម្តេច​ចង់ឃើញ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា ហើយ​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចិន​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ចិន​ថ្មី​ផ្សេងទៀត​ទៅ​បណ្តាក់ទុន និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​បង្ហាញ​ពី​ធ្វើកំណែទម្រង់​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​នយោបាយ​អនុគ្រោះ​ពន្ធ ការបន្ថយ​តម្លៃ​ដើម​សេវា ការសម្រួល​មិនឱ្យ​ភាព​សាំ​ញាំ​លើ​ការផ្តល់សេវា សម្រួលការ​ដឹកជញ្ជូន បញ្ចុះតម្លៃ​ផ្ទុក លើកដាក់​កុងតឺន័រ និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ជាដើម​។ សម្តេច​តេ​ជោ​គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់​ទាំងនេះ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​បរទេស រួមទាំង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាពិសេស​កាត់បន្ថយ​តម្លៃ​ផ្សេងៗ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មានលទ្ធភាព​ប្រកួតប្រជែង ហើយ​អាច​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការ​រិ​យា​ល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​ជំហរ​យ៉ាង​មុង​មាំ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួយ​ប្រទះ​ដែល​ក្នុងនោះ​រួមមាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ដោយ​​សារ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា មាន​រោងចក្រ​ជាង​៧០០ ក្នុងចំណោម​ជាង ១​ពាន់​រោងចក្រ ដែលជា​ក្រុមហ៊ុន​របស់​ចិន ហើយ​ការដែល​ក្រុមហ៊ុន​ចិន​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងពីរ ហើយ​ការដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ថ្មី​ទៅរក​ស៊ី​នៅ​កម្ពុជា គឺ​ស្របទៅតាម​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ចិន​បើក​ទីផ្សារ​ថែមទៀត ដើម្បីឱ្យ​ផលិតផល និង​កសិផល​មក​កម្ពុ​ជា​កាន់តែច្រើន ដែលជា​ការជួយ​ជំរុញ​ដល់​ការនាំចេញ​របស់​កម្ពុជា​មក​ប្រទេស​ចិន​។​

​ជាការ​ឆ្លើយតប​ទៅនឹង​អ្វីដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានស្នើ​ឡើង​នេះ លោក វ៉ាន់ ហូ​នី​ង បាន​គូសបញ្ជាក់​តប​ដោយ​បង្ហាញ​ពី​គោលជំហរ​យ៉ាង​មុតមាំ និង​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ចិន​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រទេស​កម្ពុជា គឺជា​មិត្ត​ពិត ជា​មិត្ត​ដែកថែប​របស់​ប្រទេស និង​ប្រជាជន​ចិន ដូច្នេះ​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​។ លោក​លេខា​បក្ស​កុម្មុយនីស្ត​ចិន បាន​បញ្ជាក់ថា ភាគី​ចិន​បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដក EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា តែ​មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​កោតសរសើរ​ផងដែរ​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​។ សម្តេច​បាន​គូសបញ្ជាក់ថា វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២​នេះ ទទួលបាន​ជោគជ័យ ហើយ​តាម​ការសង្កេត​របស់​ស​ម្តេច​ការផ្តួចផ្តើម​នេះ បានក្លាយ​ទៅជា​គោលដៅ​រួម​របស់​ប្រទេស​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» នេះ​។ សម្តេច​បន្តថា ប្រទេស​កម្ពុជា​ចាប់តាំងពី​ដើមទី​មក​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា និង​ពេញទំហឹង ចំពោះ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ ហើយ​កម្ពុជា​បានទទួល​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×