Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា​៖ រថយន្តក្រុង​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់ ៣០​ម៉ែត្រ ចូល​ទន្លេ សម្លាប់​មនុស្ស ៣៣​នាក់​

spot_img

​រថយន្តក្រុង​មួយគ្រឿង​ដែល​ដឹក​អ្នកដំណើរ​ចំនួន ៥០​នាក់​បាន​បោះពួយ​ធ្លាក់​ពីលើ​ស្ពាន​ចូលក្នុង​ទន្លេ បណ្តាលឲ្យ​មនុស្ស​ចំនួន ៣៣​នាក់​ស្លាប់​បាត់បង់​ជីវិត នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏ រថយន្ត​ដែល​បើកបរ​ដោយ​ក្មេងប្រុស​អាយុ​ទើប ១៦​ឆ្នាំ បាន​បាត់​ការគ្រប់គ្រង ហើយ​បាន​បុក​ទំ​លុះ​បង្កាន់ដៃស្ពាន និង​ធ្លាក់​ពី​កំពស់ ៣០​ម៉ែត្រ​ចូលក្នុង​ទន្លេ Banas​។​

​សាកសព​របស់​ជនរ​ង​គ្រោះ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​គេ​ស្រង់​យក​មក​លើ​គោល ចំនែក​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប៉ូលីស​បាន​និយាយថា អ្នកបើកបរ​ក៏​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៏​នោះដែរ ហើយ​ប៉ូលីស​បាន​ហៅ​អ្នកបើកបរ​នោះ​ថា ជា​អ​និតិ​ជន​ដែល​បាន​រៀន​បើកប្រ​។​

​ជនរងគ្រោះ​ភាគច្រើន ដែល​មាន​ទាំង​ស្ត្រី និង​កុមារ​បាន​លង់ទឹក​ស្លាប់​យ៉ាង​អនោច​អ​ធ័ម​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​

​គ្រោះថ្នាក់​ចរាចរណ៏​តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ២​នេះ ហើយ​ជាទូទៅ គ្រោះថ្នាក់​ចរាច​រណ៏​កើត​រៀងរាល់ ៤​នាទី​ម្តង​៕ សុភ័ក្ត្រ​

 

spot_img
×