Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បន្លំ​ខ្លួន​ជា​នគរបាល ពាក់​ឯកសណ្ឋាន​ដែល​ទិញ​ពី​ផ្សារ​ទឹកថ្លា ជិះ​ម៉ូតូ​ស្លាក​លេខ​នគរបាល ស្រែក​តាម​ចាប់​មុខសញ្ញា ត្រូវ នគរបាល​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ជ័យជំនះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ក្លែងបន្លំ ប្រើប្រាស់​ឯកសណ្ឋាន​​នគ​របាល​ជាតិ​និង​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​នគរបាល ក្លែងក្លាយ ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៥៤ ភូមិ​៧​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី ។​

​ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ប្រាក់ ច​ន្ទ័​ដា​រាវ​ង្ស ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​វត្ថុតាង​ចាប់យក​រួមមាន ឯកសណ្ឋាន​នគរបាល​ជាតិ មាន​ខោ​ចំនួន ១​អាវ​ចំនួន ១ សក្តិ​មួយ សញ្ញា​សឹង្ហ ១​និង ម៉ូតូ​១​គ្រឿង ម៉ាក ZOOMER. X ពណ៌ បៃតង បិទ​ស្កុ​ត​ប៉ា​រ៉ា ស្លាក​លេខ​នប 1 4652 ( ក្លែងក្លាយ ) លេខ​តួ 5105847 លេខ​ម៉ាស៊ីន 0105847 ។​

មុនពេល​កើតហេតុ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ ជនសង្ស័យ ឈ្មោះ ប្រាក់ ច័ន្ទ​ដា​រាវ​ង្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​សន្តិសុខ​ឯកជន​បាន​ទៅ​យាម​នៅ​ហាង​បបរ​មួយ កន្លែង នៅ​ម្ដុំ​ផ្សារ​ដើម​គ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្តិសុខ ពណ៌​ខ្មៅ លុះដល់​ម៉ោង​២០ ចប់​ម៉ោង ការងារ​ក៏បាន ដូរ​ឯកសណ្ឋាន សន្តិសុខ​ចេញ ហើយ​យក​ឯកសណ្ឋាន​នគរបាល​ជាតិ ដែល​ដាក់​ក្រោម​កែបម៉ូតូ​ដែល​បាន​ទិញ​នៅ​ផ្សារ​ទឹកថ្លា ខោ​១ អាវ​១ តម្លៃ​១០​ដុល្លារ ស​ក្កិ​មួយ តម្លៃ​៣ ដុល្លារ ស្លាក​ឈ្មោះ​តម្លៃ ៥​ដុល្លារ ។​

​ពេល​ដូរ​ឯកសណ្ឋាន​នគរបាល​ជាតិ​រួចហើយ​ក៏បាន​ជិះ​ម៉ូតូ​ដើរលេង​មួយសន្ទុះ​មកដល់​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១៥៤​ភូមិ​៧ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ​ក៏ត្រូវ​បាន​ជួប​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល រដ្ឋបាល ជ័យជំនះ​ឃើញ​ដោយមាន​ការសង្ស័យ​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា​ជនសង្ស័យ​មិនមែនជា នគរបាលជាតិ ។​

​បច្ចុប្បន្ន​ជន​ដែល​បន្លំ​ខ្លួន​ជា​នគរបាល​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មានឈ្មោះ ប្រាក់ ច័ន្ទ​ដា​រាវ​ង្ស រួម ជាមួយ ម៉ូតូ​១​គ្រឿង ម៉ាក ZOOMER X ពណ៌​ប៉ា​រ៉ា ស្លាក​លេខ​នប 14652 ( ក្លែងក្លាយ ) យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ជ័យជំនះ​តែម្តង ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×