Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​៣​នាក់ នាំ​លុយ​ជាង ៣,៥​លាន​ដុល្លារ​ចូល​កម្ពុជា ដោយ​ខុសច្បាប់ ត្រូវ​តុលាការ​ឃុំខ្លួន​

spot_img

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ​ជា​ជនជាតិ​ចិន ចំនួន​៣​នាក់​ពាក់ព័ន្ធ​នាំ​លុយ​ជាង ៣,៥​លាន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា ពីបទ​លាង​សម្អាត​ប្រាក់ និង​ប្រឆាំង​ហិរញ្ញ​ទាន តាម​មាត្រ ៣ និង​មាត្រា​២១​ចំណុច​ថ្មី ។​

​សូម​រំលឹកថា កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​បាន​នាំ​លុយ​ចំនួន​៣៥២០០០០​ដុល្លារ ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​។​
​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖ ១៖ ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ EC9259330 មុខរបរ មិន​ពិតប្រាកដ​។ ២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ ED4367915 មុខរបរ មិន​ពិតប្រាកដ​។ ៣៖ ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លងដែន​លេខ E 35414034 មិនមាន​លិខិតឆ្លងដែន ជាប់​ខ្លួន មុខរបរ​មិន​ពិតប្រាកដ​។​

កម្លាំង​នគរបាល​អន្តោប្រវេសន៍ នា​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនជាតិ​ចិន ០៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការនាំ​លុយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា ទៅ​តុលាការ​ហើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ហើយ​ពួក​ទាំង ០៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ខណៈ​កំពុង​នាំ​លុយ ដោយ​ពុំមាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​៕​

spot_img
×