Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន លក់​មួយ​ថ្ងៃ​អស់​២​គីឡូក្រាម និង​បក្ខពួក​ម្នាក់ រឹបអូស​គ្រឿងញៀន​ជិត ៣​គីឡូក្រាម

spot_img

​ភ្នំពេញ​ ៖ សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្ពី​យ​ដឹងថា ថ្ងៃទី​២៥-២៧ ខែ​មេសា ឆ្នាំ​២០១៩ កម្លា​ង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១១) ដឹកនាំ ដោយ​លោក វរសេនីយ៍ឯក ស៊ី ផល្លា និង​លោក​វរសេនីយ៍ឯក អាំ សុជាតិ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​សម្រប​សម្រួ​ស​ដោយ​លោក គួជ គឹម​ឡុង ព្រះរាជអាជ្ញារង​(​ភ្នំពេញ​) បាន​បើក​កិច្ចប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ ៣ គោលដៅ ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ចំនួន​3​គោលដៅ​។​

-​គោលដៅ​ទី​១៖ នៅវេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​២០៧ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក លទ្ធផល​៖ ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ ទូច សីហា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្ចេ​តា​មីន (ICE) 227.61g និង​ជញ្ជីង​ថ្លឹង ១​គ្រឿង ។​

-​គោលដៅ​ទី​២៖ នៅវេលា​ម៉ោង​១៩.០០​នាទី ថ្ងៃទី​២៥​មេសា​២០១៩ នៅ​ចំណុច​ផ្លូវ​ឧកញ្ញា​ទេព​ផន (​លេខ​១៨២) មុខ​ផ្សារ​អូរ​ប្ញ​ស្សីសង្កាត់​​អូរ​ប្ញ​ស្សី ខណ្ឌ​៧​មករា លទ្ធផល​: ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ តាំង ស្រុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) 2,014.8g ។​

-​គោលដៅ​ទី​៣៖ នៅវេលា​ម៉ោង ១៥​និង​១៥​នាទី ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ សមត្ថកិច្ច យើង​បាន​បន្ត​ទៅ​ឆែកឆេរ​លំនៅដ្ឋាន របស់​ជនសង្ស័យ​ឈ្មោះ តាំង ស្រុន នៅ​ចំណុច​ផ្ទះ​លេខ ១៣៦ អឺ​២ ផ្លូវ​សុក​ហុក​(១០៧) សង្កាត់​អូរ​ឬ​ស្សីទី​៤ ខណ្ឌ​៧​មករា វត្ថុតាង​ចាប់យក​ ៖

១.​សារធាតុ​ញៀន មេតំ​ហ្វេ​តា​មីន (ice) 282.89g ២.​ជញ្ជីង​ថ្លឹង ១​គ្រឿង ៣.​សំបក​កញ្ចប់​(​តែ​)​សម្រាប់​ច្រក​គ្រឿងញៀន​ចំនួន ១៩ កញ្ចប់​( ច្រក​គ្រឿងញៀន​ចំនួន​១៩​គីឡូក្រាម​) ដែល​ជនសង្ស័យ​បាន​រំលែក​លក់​ឱ្យ​ម៉ុយ​តែ ១​សប្តាហ៍​ប៉ុណ្ណោះ ។ ៤.​សំបក​ថង​ផ្លាស​ស្ទិត​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។ បាន ឃាត់​ទុក​ទ្រព្យសម្បត្តិ ៖ ផ្ទះល្វែង​លេខ ១៣៦​អឺ​២ របស់​ឈ្មោះ តាង ស្រុន ។​

​វត្ថុតាង​បាប់​យក​សរុប ​៖ សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ 2525.30g ជញ្ជីង​ថ្លឹង ២​គ្រឿង ទូរស័ព្ទដៃ ៣​គ្រឿង ថង​វេច​ខ្ចប់​មួយចំនួន និង​ឃាត់ទុក​ផ្ទះ ១​ល្វែង​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×