Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន នឹង​ចាប់​ដៃ​សហការ ជាមួយ​ក្រុមហ៊ុន​ផ្លូវដែក​របស់​ឧកញ៉ា​គិត​ម៉េង ដើម្បី​អភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា​

spot_img

​ប៉េកាំង ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន ដែល​​នៅក្នុង​ជំនួប​នេះ ក៏​បាន​ពិភាក្សា​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួ​យុ ច្បាស់លាស់ ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយ នឹង​ក្រម​ហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េង ។​

​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គ​មហា​សេន​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ឆិន ហ្វិន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ នៅក្នុង​ជំនួប​នេះ គឺ​បាន​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ផ្លូវដែក​ដែល​ប្រទេស​កម្ពុជា​នឹង​ខាង​ភាគី​ចិន​បាន​សហការ​គ្នា​ដោយ​មាន​បំណង​ចង់​ឲ្យ​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់​។ នៅក្នុង​ជំនួប​នេះ​ក៏​បាន​ពិភាក្សា​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​មាន​ក្រុមហ៊ុន​ផ្លូវដែក​របស់​ចិន​មួយ​ច្បាស់លាស់​ដើម្បី​ទៅ​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្លូវដែក​របស់​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េង ។​

​ក្នុងជំនួប​ដ៏​មាន​សារសំខាន់​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើ​ការដឹកនាំ​ក្នុងការ​ចរចា​ជាមួយ​ភាគី​ចិន​ដើម្បី​នាំយក​នូវ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ផ្លូវដែក​របស់​ចិន​ទៅ​សហការ​ជាមួយនឹង​ក្រុមហ៊ុន Royal Railway នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អោយ​ការដឹកជញ្ជូន​ផ្លូវដែក​កាន់តែ​មាន​ប្រសិទ្ធភាព ។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ឆិន ហ្វិន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន​បាន​ជំរាប​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​របស់​លោក​គឺជា​ក្រុមហ៊ុន​ធំ​ដែល​បាន​សាងសង់​ផ្លូវ​ដែក​បាន ២​ម៉ឺន​១​ពាន់ គីឡូម៉ែត្រ​ហើយ ហើយក៏​បាន​សាងសង់​នៅក្នុង​ប្រទេស​ចិន​ផង និង​ក្រៅប្រទេស​ផង​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេជោ​បន្ថែមថា ការរកស៊ី​ផ្លូវដែក​នេះ​មិន​ចំណេញ​នោះទេ ក៏​ប៉ុន្តែ​អ្វី​ដែល​គាត់​មាន​បំណង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា គឺ​មាន​គោលបំណង​ជួយ​ជាតិ​កម្ពុជា និង​ជា​ការ​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ។ ឯកឧត្តម ក៏​នឹង​រីករាយ​ក្នុង​ការពិភាក្សា​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល និង​ក្រុមហ៊ុន Royal Rialway របស់​អ្នកឧកញ៉ា​គិត​ម៉េង ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​អភិវឌ្ឍ​ន៏​ផ្លូវដែក​ក្នុងប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​. នាយករដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឲ្យ​ភាគី​កម្ពុជា និង​ចិន​ធ្វើ​ការងារ​នេះ​ឲ្យបាន​ឆាប់រហ័ស ខិតខំ​បង្កើន​ល្បឿន​នៃ​ការ​ដំណើរការ​រថភ្លើង​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម ឆិន ហ្វិន​ជាន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ចិន ក៏បាន​គូសបញ្ជាក់​ជម្រាប​ជូន​ស​ម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា គាត់​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​ការងារ​នេះ​បាន​ជោគជ័យ​នា​ពេលខាងមុខ​៕​ ដោយ ​៖​ កូឡាប​

spot_img
×