Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើទោះបីជា​មាន​បញ្ហា​អ្វី​ក៏ដោយ គឺ​មិន​អាច​បំបែក​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​ចិន​និង​កម្ពុជា​បានឡើយ​

spot_img

​ប៉េកាំង ​៖ ​នាយករដ្ឋមន្ត្រី​ចិន បាន​អះអាង​ប្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជ​ស​ថា​ ​ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​ចិន នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនោះ បង្កើន​ខ្សែសង្វាក់​ផលិត​បន្ថែម​ទៀត​នៅ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​ដដែល​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ជំនួប​ដែល​ធ្វើឡើង នៅផ្ទះ​សំណាក់​រដ្ឋ​ទៀវ​អ៊ីថា​យ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នោះ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន មាន​ប្រសាសន៍ថា ឯកឧត្តម​ពិតជា​មាន​ការសប្បាយ​រីករាយ ដោយ​បាន​ជួបពិភាក្សា​សារជាថ្មី​ម្តងទៀត ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិសេស ឯកឧត្តម សូម​អរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​​កិច្ច​ស​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ឯកឧត្តម​បន្តថា ប្រទេស​កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​របស់​ប្រទេស​​ចិន ​។ ប្រទេស​ចិន​ជា​មិត្ត​របស់​កម្ពុជា​ហើយ​ចិន​ជឿជាក់​និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ បច្ចុប្បន្ននេះ កម្ពុជា ចិន កំពុង​ធ្វើ​យ៉ាងណា​ឲ្យ​គំនិត​ផ្លូវ​ផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​មាន​ការ​ស៊ីសង្វាក់​គ្នា និង​មាន​ការតភ្ជាប់​គ្នា ពិសេស​ការតភ្ជាប់​គ្នា​ទាំង ផ្នែក​ទុន និង​ផ្នែក​រឹង​។ សម្តេច​តេជោក៏បាន​លើក​ឡើង ពី​យន្តការ​នៃ​ការ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍អរ​គុណ ជូន​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​ផ្តើម​ការពិភាក្សា​ជាមួយ​កម្ពុជា​ដែល​ទាក់ទិន​ទៅ​និង​សហភាព​អឺរ៉ុប ដែល​ត្រៀម​ដក EBA ពី​កម្ពុជា​។ តាមរយៈ​អ្វី​ដែល​ភាគី​ចិន​មាន​គម្រោង​ជួយ​ដល់​កម្ពុជា​នោះ សម្តេច​បាន​ស្នើ​នៅ​ចំពោះមុខ ឯកឧត្តម នាយករដ្ឋមន្ត្រី​ចិន ធ្វើយ៉ាងណា​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន បន្ត​ការ​បណ្តាក់ទុន​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តទៅទៀត​។

​សម្តេច​តេជោ​បន្តថា កម្ពុជា​នឹង​បន្ត​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ខ្លួនឯង ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ល្បឿន​ខ្ពស់ជាង​មុន​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ សម្តេច​ក៏​បាន​ស្នើ​ដល់​ភាកី​ចិន ជួយ​ដល់​ខេត្ត ព្រះសីហនុ​លើ​ការគ្រប់គ្រង ពិសេស​ជួយ​ដល់​បញ្ហា​ទឹក​កខ្វក់ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ គម្រោង​អភិវឌ្ឍ​ទឹកស្អាត និង​ការអភិវឌ្ឍ​ជនបទ ដើម្បី​ឲ្យ​ខេត្តព្រះសីហនុ​ក្លាយជា​ខេត្ត​គំរូ នៃ​ការនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​នេះ​។​

​ជា​ការឆ្លើយតប​ទៅ នឹង​ប្រសាសន៍​លើកឡើង របស់​សម្តេច​តេជោ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន មានប្រសាសន៍ថា អ្វី​ដែល​ឯកឧត្តម​ចង់​ឃើញ​គឺ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ និង​បោះជំហាន​ទៅមុខ និង​ការបម្រើ​ផលប្រយោជន៍​​រួម​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ ពិសេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម​បន្តថា ចិន​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​ចិន នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងនោះ បង្កើន​ខ្សែសង្វាក់​ផលិត​បន្ថែម​ទៀត​នៅ​កម្ពុជា​។ ឯកឧត្តម​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា បើទោះបីជា​មាន​បញ្ហា​អ្វី​ក៏ដោយ គឺ​មិន​អាច​បំបែក​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​ចិន​និង​កម្ពុជា​បានឡើយ ហើយ​ចិន​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​ផ្នែក​ទាំងអស់​។ ទាក់ទិន​ទៅ​នឹង​សំណើរ​របស់ សម្តេច​តេជោ​ដែល​បាន​ស្នើ​ឲ្យ​ភាគី​ចិន បន្ត​បើកចំហរ​ទីផ្សារ​ក្នុង​ប្រទេស​ចិន ដើម្បី​ទទួលយក​នូវ​ផលិតផល​ពី​ប្រទេស​កម្ពុជា ឯកឧត្តម​នាយករដ្ឋមន្ត្រី​ចិន មានប្រសាសន៍ថា ភាគី​ចិន​នឹង​ពិនិត្យ​លទ្ធភាព​គ្រប់បែបយ៉ាង ក្នុង​ការទទួល​នូវ​ផលិតផល​ពី​ប្រទេស​កម្ពុជា​លើ​អ្វី​ដែល​ប្រទេស​ចិន​មាន​តម្រូវការ​ចាំបាច់​នោះ​ ៕​ ​ដោយ ​៖​ កូឡាប​

spot_img
×