Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មក​មើល​មុខ !!! យុវជន​ម្នាក់​ដែល​បើកបរ​រថយន្ត​ប្រភេទ​ដឹក​ដី ទៅ​បុក​ផ្ទះ​ពលរដ្ឋ​បង្ក​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​

spot_img

​ត្បូងឃ្មុំ ​៖ ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១២ និង ៤៥ នាទី​រសៀល នៅលើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១០-២១១ ស្ថិតនៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់ផ្អើរ និង​ស្លន់ស្លោ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ ដែល​បង្ក​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ (HYUNDAI) ០១ គ្រឿង បាន​បើក​រ៉េ​ចង្កូត​ទៅបុក​ផ្ទះ​ពលរដ្ឋ​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស និង​ខូចខាត​ទ្រព្យ​សម្បត្ត​មួយចំនួនទៀត ។​

​យោង​តាម​ព័ត៌មាន​ដែល​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បានឲ្យដឹងថា ៖ រថយន្ត​បង្ក​មាន ម៉ាក​ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌​ទឹកប្រាក់ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ត​ទៅ​លិច​ប្រើប្រាស់​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ​មាន​ស្ថានភាព​អាកាសធាតុ​មេឃ​កំពុង​ភ្លៀង​ខ្យល់ និង​ជា​ផ្លូវ​ចុះ​ចំណោត​ក៏បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ (​ទិស​ខាងជើង​) បណ្ដាល​អោយ​បុក​ផ្លាកសញ្ញា​ស្រា​បៀ​ហ្គែ​ន្ស​បឺត និង​បន្ត​របុក​ផ្ទះ​លក់​កង់ និង​ម្ចាស់ផ្ទះ​ឈ្មោះ សយ សុខុម ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ រងរបួស រស់នៅ​ភូមិ​.​ឃុំ​ខាងលើ យ៉ាង​ពេញ​ទំ​ហ៊ឹង​តែម្ដង ។​

ព័ត៌មាន​ដែល​យើង​បាន​ទទួល​បន្ថែម​ទៀត ៖ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម 3A-4040 (​ប្រភេទ​រថយន្ត​បែន​ដឹក​ថ្ម​) បើកបរ​ដោយ​ឈ្មោះ ឌី ម៉ា​នី​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​ជាតិខ្មែរ គ្មាន​ប័ណ្ណ​បើកបរ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ទួលសំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​គ្មាន​របួស​) ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​បាន​នាំ​យក​រថយន្ត​បង្ក ០១ គ្រឿង​នោះ យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ និង​ឃាត់ខ្លួន​ឈ្មោះ ឌី ម៉ា​នី​ន ភេទ​ប្រុស (​ឃុំខ្លួន​បណ្តោះអាសន្ន​) ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ។ ក្រោយ​កើតហេតុ​ភ្លាម​ជនរងគ្រោះ (​រងរបួស​) ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់​ភ្លាមៗ ។​

​សរុប​ការខូចខាត​សំភារៈ​ចំនួន​ដូចជា ៖ ផ្លាកសញ្ញា​ស្រា​បៀ​ហ្គែ​ន្ស​បឺត​ចំនួន​០១​ផ្ទាំង (​ខូច​ទាំង​ស្រុង​) , ធុង​ទឹកកក​ចំនួន​០២​ធុង និង​គ្រឿង​កំប៉ុង​មួយចំនួនទៀត​ក្នុង​ធុង​នោះ , សំភារ​:​សំរាប់​ដាក់​លក់​សាំង និង​សាំង​ចំនួន ២០ លីត្រ , ផ្លាក​យីហោ​កាត់ដេរ​ចំនួន​០១​ផ្ទាំង , បាក់​សរសរ​សំយាប់ផ្ទះ​ចំនួន​០១​ដើម និង​សំយាបផ្ទះ , ឆ័ត្រ​ចំនួន​០៣​ដើម , ទូរ​លក់​ផ្លែឈើ​ចំនួន​០១ និង​ផ្លែឈើ​មួយចំនួន​ទៀត​ក្នុង​ទូ​នោះ , ជញ្ជីង​សំរាប់​ផ្លឹង​ផ្លែឈើ​ចំនួន​០១ , អំពូល​ភ្លើង​ចំនួន​០៣ , ម៉ូតូ​ចំនួន​០៣​គ្រឿង និង​កង់​មួយ​ចំនួន , បាក់​ជញ្ជាំង​ផ្ទះ​ចំនួន​០២​ផ្ទាំង និង​សំភារៈ​លក់ដូរ​មួយចំនួនទៀត ៕​ ដោយ ​៖​ កូឡាប​

 

spot_img
×