Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ទទួលបាន​កូតា​នាំចេញ​អង្ករ ៤០​ម៉ឺន​តោន ទៅកាន់​ប្រទេស​ចិន​

spot_img

(​ប៉េកាំង​, ចិន​)៖ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ស្របតាម​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន​សាជីវកម្ម​កូហ្វ​កូ (COFCO) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​នាំ​អង្ករ​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

​ពិធី​ចុះ​អនុស្សរណៈ​ដ៏​សំខាន់​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក លូ ជុន ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម COFCO ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅនេះ ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ ដែល​ជា​សេនាធិការ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ដែល​ត្រូវ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ជា​លទ្ធផល​ភាគី​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

​ពាណិជ្ជកម្ម​អង្ករ​៖ ភាគី​ចិន យល់ព្រម​ទិញ​អង្ករ ផ្កា​ម្លិះ អង្ករ​ក្រអូប អង្ករ​ស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ ៤០​ម៉ឺន​តោន ចាប់ពី​ខែ​សីហា ឆ្នាំ​២០១៩ រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០​។

​យន្តការ​អនុវត្ត​៖ អនុស្សរណៈ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់​ពី​គូភាគី​ទាំងពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ស្តីពី​ការ​ចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​។​

​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖ គូភាគី នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀង​រាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ជា​យថាហេតុ កំឡុងពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×