Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​​ផ្តើមគំនិត​ក្នុង​អំពើ​ធ្វើឲ្យ​ខូច​ខាត​បង្កឲ្យមាន អគ្គីភ័យ ហើយ​រត់​គេច​៣​ឆ្នាំ ត្រូវ​ចាប់ខ្លួន​តាម​ដីកា​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ផ្តើមគំនិត​ក្នុង​អំពើ​ធ្វើឲ្យ​ខូចខាត​ដោយការ​ខ្វះ​ការប្រុងប្រយ័​ត្ន​បង្ក​ឲ្យមាន​អគ្គីភ័យ​ប្រព្រឹត្តកាលពី ឆ្នាំ ២០១៧ ហើយ​បាន​រត់គេចខ្លួន​បាត់ ត្រូវ​នគរបាល​ស្រាវជ្រាវ​ចាប់ខ្លួនបាន ដោយ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន ។​

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៧ និង ៥០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ នៅ​ចំណុច​បេនឡាន​ផ្សារ​តូច ផ្លូវ​លេខ​៤៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស ផ្តើមគំនិត​ក្នុង​អំពើ​ធ្វើឲ្យ​ខូចខាត​ដោយការ​ខ្វះ​ការប្រុងប្រយ័​ត្ន​(​បង្ក​ឲ្យមាន​អគ្គីភ័យ​)​ប្រព្រឹត្ត​នៅ​ចំនុច​ផ្ទះ​លេខ​៦៣០ ផ្លូវ​លេខ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២១ ខែ មេសា ឆ្នាំ ២០១៧ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ ២២៣«​ឃ​» ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ២០១៩ ចេញ​ដោយ​លោក សាយ សារុន ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ ងួន ងីន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​គ្រូបង្រៀន ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​២១៨ ផ្លូវ​លេខ​៦០P ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​៖​កូឡាប​

spot_img
×