Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់ ដែល​បង្ហោះ​រូបថត​រួមរ័ក​នៅលើ​គ្រែជាមួយ​សង្សារ លើហ្វេ​សប៊ុក​

spot_img

​ភ្នំពេញ ៖ បុរស​ជា​មេ​ឆ្នោត​វៀតណាម​ម្នាក់ ត្រូវ​ស្រី​ស្នេហ៍ ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន ក្រោយពេល​ដែល​បុរស​រូប​នោះ បង្ហោះ រូប​អាសអាភាស នៅលើ​គ្រែ ពេល ពួកគេ​ទាំង​២​នាក់ បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​។ ការឃាត់ខ្លួន បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ នៅក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​ហៅ​ផ្សារ យាយ​ផា ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ​ហង្ស សិ​ង្ហ អាយុ​៤១​ឆ្នាំ ជា​មេ​ឆ្នោត​វៀតណាម​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​នោះ ចំណែក​ស្ត្រី​ដែល​ជា​គូស្នេហ៍​មាន​អាយុ​២៣​ឆ្នាំ ជា​អ្នក​សុីឈ្នួល​កត់​ឆ្នោត​ឲ្យ​ជន​ខាងលើ​ដោយផ្ទាល់ ហើយ​អ្នក​ទាំង​២​បាន​ស្នាក់នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​។​

​នាង​ជា​អ្នក​កត់​ឆ្នោត​អោយ​បុរស​ជា​គូរ​ស្នេហ៍ លុះ​ក្រោយពេល​សាង​ស្នេហ៍​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ និង​ណាត់​ជួប​គ្នា​ឡើង​ផ្ទះសំណាក់​ជា​ញឹកញាប់ ភាគច្រើន​នៅ​ផ្ទះសំណាក់​សម្បត្តិ​មាស​នៅ​ក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​និង​ផ្ទះសំណាក់​ផ្សេងទៀត​នៅ​ម្ដុំ​ខាងក្រោយ​សាលារៀន​សន្ធរម៉ុក ខណ្ឌ​ទួលគោក​ជា​ដើម​។​

​ស្ត្រី​វ័យ​២៣​ឆ្នាំ​រូប​នេះ​បាន​និយាយ​ប្រាប់​នគរបាល​ថា នាង​និង​បុរស​ដែល​ជា​មេ​ឆ្នោត​ម្នាក់នេះ បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ​មកហើយ មិនតែប៉ុណ្ណោះ​រាល់ពេល​រួមរ័ក​ម្ដងៗ​បុរស​នេះ តែងតែ​ប្រើ​ទូរស័ព្ទ​ថតរូប​ទុក ប៉ុន្តែ​រាល់​លើក​នាង​បាន​ដណ្ដើម​យក​ទូរស័ព្ទ​មក​លុប​ចោល​រហូត ព្រោះ​ខ្លាច​បុរស​នេះ​យក​រូប​ទៅ​បង្ហោះ​ផ្ដេសផ្ដាស ។​ ​ប៉ុន្តែ​នៅពេល​រួមរ័ក​លើកចុងក្រោយ ប្រុស​ស្នេហ៍​បាន​ថតរូប​ទុក​ទៀត តែ​នាង​ភ្លេច​មិនបាន​លុប​រូប​ចោល​ទេ ស្រាប់តែ​បុរស​នោះ​បាន​យក​រូបភាព​រួមភេទ​ទៅ​បង្ហោះ នៅលើ​គណនី ហ្វ​ក​សប៊ុ​ក​ឈ្មោះ PoK Heng ទើប​នាង​សម្រេចចិត្ត​ប្ដឹង សុំឲ្យ​នគរបាល​ចាប់ខ្លួន​។​

​បន្ទាប់ពី​នាង​ប្រើ​វិធី​ណាត់ ឲ្យ​បុរស​នេះ ទៅ​ជួប នៅក្នុង​ផ្ទះសំណាក់​សម្បត្តិ​មាស ដោយ​មិន​ឲ្យ​បុរស​នេះ​ដឹងខ្លួន​មុន​ឡើយ លុះ​ពេល​ទៅដល់​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ចាប់​ខ្លួន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×