Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​លួច​នាំ​ជ្រូក​វៀតណាម​ចូល​មន្ត្រី​ជំនាញ​ថា​ មិន​មាន​ឡើយ

spot_img

តាកែវ ​៖ ​ក្រោយ​មាន​ការហាមឃាត់​មិនអោយ​មាន​ការនាំ​ជ្រូក​ពី​វៀតណាម​មក​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ព្រោះ​តែ​សត្វ​ជ្រូក​នៅ​វៀតណាម​ផ្ទុះ​នៅ​ជំងឺប៉េសអា​ហ្រិ​ច ឥឡូវនេះ​មាន​រឹបៗ​វិញ​ហើយ ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ស្រុក​ទ្រាំង​លួច​ថត​បាន ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម តាមផ្លូវ​ទឹក​មក​ដាក់​ចុះ រុញ​ចូល​ឡាន​នៅក្នុង​ចំណុច​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តាកែវ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។

ពលរដ្ឋ​ដែល​លួច​ថតរូប​ខាងលើ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា ជ្រូក​ដែល​លួច​នាំ​ចូល​មក​នេះ គឺ​ភាគច្រើន ឡើង​នៅ​ពេល​ទឹក​ជោ ជន​ឡើង រួច​មក​ដល់​កំពុង​ព្រៃ​ផ្តៅ បាន​លើក​ដាក់​ឡាន​រុញ​ឡើង ហើយ​បាន​ដឹក​យក​មក​កាប់​សាច់ បន្លំ​ចូល​លក់​ថា ជា​ជ្រូក​ក្នុងស្រុក ជ្រូក CP ។ ពលរដ្ឋ​ខាងលើ​បាន​និយាយទៀតថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុម​ឈ្មួញ​ខិលខូច លួច​នាំ​ជ្រូក​នេះ​ឡើង រីឯ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​វិញ នៅតែ​ទប់ស្កាត់​មិន​បាន​ឡើយ ។ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែ​មេសា ឆ្នាំ ២០១៩​នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការប្រជុំ​បន្ទាន់​មួយ ដោយ​ដាក់​គោល​ការណ៏​យ៉ាង​តឹងរឹង ជាមួយនិង អភិបាល​គ្រប់​ស្រុក​ណា​ដែល​មាន​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម លួច​នាំ​ចូល​បន្លំ​លក់​ក្នុងស្រុក និង​ត្រូវ​ដកចេញ​ពី​មុខតំណែង ។

ក្នុងនោះដែរ​ពលរដ្ឋ​ទាំងនោះ​ចោទ​ជា​សំនួរ​ថា ឥឡូវនេះ​មាន​ការ​លួច​នាំ​ជ្រូក​ចូល​មក​លក់​បន្លំ​ជា​ជ្រូក​ក្នុង​ស្រុក​ហើយ តើ​និង​ត្រូវធ្វើ​ណា​ដែរ ? រីឯ​លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​វិញ និង​ត្រូវ​ទទួលបន្ទុក​ឬ​យ៉ាងណា​ដែរ បើសិនជា​អនុវត្តតាម​គោល​ការ​របស់​រដ្ឋមន្ត្រី​និង អភិបាលខេត្ត​តាកែវ ។ ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ CEN បាន​ធ្វើ​ការសំភាស​ន៏​តាម​ទូរស័ព្ទ​ជាមួយ​និង​លោក ឈួន ប៊ុនធឿន មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្តតាកែវ ថា សកម្មភាព​ជ្រូក​ឡើង​ពី​វៀតណាម​ចូល​មក​លក់​ក្នុង​ស្រុក​នោះ​គ្មាន​ទេ គឺមាន​តែ​ជ្រូក CP តែប៉ុណ្ណោះ​ដែល​កំពុង​ចរាចរណ៏​លក់​នៅលើ​ទីផ្សារ ហើយ​បើសិនជា​មាន​បងប្អូន​ណា​ដឹង​ថា មាន​សកម្មភាព​លួច​នាំ​ជ្រូក​ចូល​មក​តាម​ច្រក​ណា​នោះ លោក​និង​ផ្តល់​ជា​រង្វាន់​ជា​ការលើកទឹកចិត្ត​ក្នុង​កិច្ចសហការណ៏​ជាមួយ​និង​សមត្ថកិច្ច​ជំនាញ ដើម្បី​បង្ក្រាប ព្រោះ​ថា​រឿង​នេះ​គឺជា​រឿងក្តៅ​មួយ ដែល​មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​បាននិងកំពុង​រួម​គ្នា​ទប់ស្កាត់ ៕
​តាកែវ​

spot_img
×