Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ក្រុម​ញៀន​ល្បែង​ជល់​មាន់នៅ​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

ភ្នំពេញ ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​រាយ​ការ​ពី​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដែល​មាន​ក្រុម​មនុស្ស​មួយក្រុម​ញៀន​នឹង​ល្បែង ភ្នាល់មាន់​ជល់​។ ដែល​ករណី​បង្ក្រាប​នេះ ធ្វើ​នៅ​ថ្ងៃទី 28 ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង 10 និង 30 នាទី​នៅ ចំណុច​ដី​ឡូត៍​គ្មាន​លេខ ទុកចោល ស្ថិតនៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​កម្លាំង​អន្តរាគមន៍​បាន សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ត្រពាំង​ក្រសាំង ចុះបង្ក្រាប​ល្បែងស៊ីសង ភ្នាល់មាន់​ជល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 7 នាក់ គឺ ៖ ១. ឈ្មោះ​សឿង សឿន​ភេទ​ប្រុស​អាយុ 37 ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ ២. ឈ្មោះ គង់ គា ភេទ​ប្រុស​អាយុ 18 ឆ្នាំ មុខរបរ​នៅ ផ្ទះ​នៅ​មាន​ទីលំនៅ​ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​ ៣.​ឈ្មោះ សែន ណាន ភេទ​ប្រុស​អាយុ​40 ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ចម​ចៅ​១ ​សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។ ៤. ឈ្មោះ ហែម ហឿន ភេទ​ប្រុស​អាយុ 24 ឆ្នាំ​មុខរបរ​នៅផ្ទះ​អ្នក​នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៥. ឈ្មោះ ជេ​ត គា​វ ភេទ​ប្រុស អាយុ 44 ឆ្នាំ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ទី​។​ ៦. ឈ្មោះ អន ធន់​ភេទ​ប្រុស​អាយុ 33 ឆ្នាំ​មុខរបរ​នៅ​ផ្ទះ​មាន​ទីលំនៅ ភូមិ​ជង្រុក​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ ៧. ឈ្មោះ ហុង ហេង​ភេទ​ប្រុស​អាយុ 28 ឆ្នាំ​មាន​ទីលំនៅ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ វត្ថុតាង​ដកហូត មាន់​ជល់​ឈ្មោល ចំនួន​៥​ក្បាល ។​

​បច្ចុប្បន្ន​ឃាត់ខ្លួន​ទាំង ៧ នាក់​នៅ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការ នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​ ដោយ ​៖​ កូឡាប​

spot_img
×