Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ និង​ទស្សនា​ការតាំងពិព័រណ៍​សាក​វប្បកម្ម​អន្តរជាតិ​ឆ្នាំ​២០១៩

spot_img

​ប៉េកាំង , ចិន ​៖ បន្ទាប់ពី​បាន​ចំណាយ​ពេល​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការសួន​កម្ពុជា​រួចមក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ បាន​អញ្ជើញ​ដាំ​កូន​ឈើ និង​ទស្សនា​ការតាំងពិព័រណ៍​សាក​វប្បកម្ម​អន្តរជាតិ​ឆ្នាំ​២០១៩ និង​បាន​អញ្ជើញ​ទស្សនា​ការសំដែង សិល្បៈ​មហាជន ក្នុងន័យ​ចូលរួម​អបអរសាទរ ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​នៃ​ការអញ្ជើញ
​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត​ជា​ថ្មី​ម្តងទៀត ពី​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោកជំទាវ​។​

​ថ្លែង​ទៅ​កាន់​បណ្តា​មេដឹកនាំ ដែល​មាន​វត្តមាន​ក្នុង ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​ឆ្នាំ​២០១៩ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ចូលរួម ពិសេស​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ជូន​ចំពោះ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជា​ដៃគូ​សហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែល​បាន​ឆ្លើយតប​តាម​ការអញ្ជើញ ពី​ថ្នាក់ដឹកនាំ​ចិន អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​សហប្រតិបត្តិកា​រ អន្តរជាតិ ដែល​បាន ​បញ្ចប់ទៅ​ប្រកបដោយ​ផ្លែផ្កា ពិសេស​បាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​បើក​ពិ​ព័​រណ៌​សាកវប្បកម្មអ​ន្ត​រ​ជាតិ​ឆ្នាំ​២០១៩ ដែល​ប្រទេស​ជា​សមាជិក​ជា​ច្រើន បាន​ចូលរួម​សាងសង់ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​រួមគ្នា​នៅ​ថ្ងៃនេះ​។ ឯកឧត្តម ប្រធានាធិបតី​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា នៅទីនេះ​គឺ​ជា​តំណាង​ឲ្យ​ភាពស្ងប់ស្ងាត់ ហើយ​រុក្ខជាតិ​និង ដើមឈើ​យក​មក​ដាំ​នៅ ក្នុង​សួន​ពិ​ព័​រណ៌​សាកវប្បកម្មអ​ន្ត​រ​ជាតិ គឺជា​រុក្ខជាតិ​ដែល​ត្រូវបាន​នាំ​មក​ដាំ ដោយ​ភាព​សំរិទ្ធ​សំរាំង​បំផុត ក្នុង​គោលបំណង​បម្រើ​ឲ្យ​ភាពទាក់ទាក់​។

ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​សំដែង​នូវ​ការ វាយតម្លៃ​ខ្ពស់​ដល់​ក្រុម​ការងារ​មក​ពី​បណ្តា​ប្រទេស​ជា​ដៃគូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​សម្រេច​បាន​នូវ​មហា​សិម​ទ្ធ​ផល ជា​ប្រវត្តិសាស្ត្រ ដែល​យើង​ប្រារព្វ​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​នៅថ្ងៃនេះ​។ ឯកឧត្តម​ក៏បាន​សំដែង​នូវ​សុទិដ្ឋនិយម​ដែរថា អ្វី​ដែល​យើងទាំងអស់គ្នា​ខិតខំ​សម្រេច​បាន ​នៅពេល គឺជា​និម្មិត​រូប​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ នៃ​ការចូលរួម​អនុវត្ត​គោលនយោបាយ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ឲ្យ​កាន់តែ​បោះជំហាន​ទៅមុខ និង​មាន​ភាព​រីក​ចម្រើន​សម្រាប់ ជា​ឧត្តម​ប្រយោជន៍ នៃ​ប្រជាជន​ទាំងអស់ ដែល​រស់នៅ​លើ​ភពផែនដី នៃ​ពិភពលោក​ដ៏​ធំ​ហ្វឹង​ល្វើយ​យើង​នេះ​។​

​នៅក្នុង​រាត្រី​កាល​នោះ​ដែរ បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា ពី​សំណាក់​មេដឹកនាំ​នានា​រួចមក មេដឹកនាំ​ទាំងអស់​បាន​ចំណាយ​ពេល​ប្រមាណ​១​ម៉ោង ទស្សនាការ​សំដែង ​សិល្បៈ​មហាជន​ពី​តំណាង​ប្រទេស​ចិន អឺរ៉ុប និង​ទ្វីបអាហ្វ្រិក ដែល​ឆ្លុះបញ្ចាំង​សិល្បៈ​សំបូ​រណ៍ និង​ភាព​ប្រទាក់ក្រឡា​គ្នា រវាង​បណ្តា​ប្រទេស​ក្នុង​ដៃគូ​សហប្រតិបត្តិការ ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​៕​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×