Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​បោះឆ្នោត​ឥណ្ឌូនេស៊ី​ជាង ២៧០​នាក់ ​បាន​ស្លាប់ ដោយសារ​ធ្វើការ​យូរ​ម៉ោង​ខ្លាំងពេក​

spot_img

​បុគ្គលិក​បោះឆ្នោត​ច្រើនជាង ២៧០​នាក់​ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ស្លាប់ ដោយសារ​ជំងឺ​ផ្សេងៗ ដែល​បណ្តាល​មកពី​ការធ្វើការ​យូរ​ម៉ោង​ខ្លាំងពេក ដើម្បី​រាប់​សន្លឹកឆ្នោត​រាប់លាន​សន្លឹក ដោយ​ដៃទទេ ​។

​លោក Arief Priyo Susanto អ្នកនាំពាក្យ​គណៈកម្មការ​បោះឆ្នោតជាតិ បាន​និយាយថា បុគ្គលិក​ចំនួន ១,៨៧៨ បាន​ធ្លាក់ខ្លួន​ឈឺ​។

​កាល​ពី​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី ១៧​ខែ មេសា​នេះ មាន​មនុស្ស​ចំនួន ៧​លាន​នាក់ បាន​ធ្វើ​ការរាប់​សន្លឹក​ឆ្នោត និង​ធ្វើ​ការពិនិត្យ​ដំណើរការ​។ បុគ្គលិក​ទាំងនោះ​បាន​ធ្វើ​ការ​រហូតដល់​យប់ ក្នុង​បរិយាកាស​ហប់​ខ្លាំង​។​

​មនុស្ស​ចំនួន ១៩៣​លាន​នាក់​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មាន​ចំនួន ៨០​ភាគរយ​បាន​ទៅ​បោះឆ្នោត នៅក្នុង​ការិយាល័យ​ជាង ៨០០.០០០​សែន​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន ឥណ្ឌូនេស៊ី​មាន​ប្រជាជន​សរុប​ជាង ២៦០​លាន​នាក់​ ។ នេះ​គឺជា​លើកដំបូង​ហើយ ដែល​ប្រទេស​នេះ បាន​ធ្វើការ​បូក​បញ្ជូលគ្នា​នូវ​សន្លឹកឆ្នោ​តនៃ​ការបោះឆ្នោត​ប្រធានា​ធិបតី ជាមួយនឹង​សន្លឹកឆ្នោត​សភាជាតិ និង​តំបន់ ដើម្បី​ធ្វើកា​រសន្សំចៃ​ថវិការ​។​

​ទាំង​ប្រធានាធិបតី Joko Widodo និង​មេដឹកនាំ​បក្សប្រឆាំង Prabowo Subianto សុទ្ធតែ​អះអាង​ពី​ជ័យជំនះ​រៀងខ្លួន ទោះបី​ការរាប់​សន្លឹកឆ្នោត​បណ្តោះ​អាសន្ន​បានបង្ហាញ​ថា លោក Joko Widodo ឈ្នះ​បាន​ប្រហែល ៩ ទៅ ១០​ភាគរយ​ប៉ុណ្ណោះ​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​ ៖ BBC

spot_img
×