Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីលង្កា​ហាម​លែង​ឲ្យ​ស្ត្រី​អ៊ីស្លាម​គ្រប​មុខ​នៅ​ទីសាធារណៈ ក្រោយ​រង​ការវាយប្រហារ​ដ៏​កក្រើក​

spot_img

​ប្រធានាធិបតី​ស្រី​ស​ង្កា លោក Maithripala Sirisena នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​ធ្វើ​ការប្រកាស ដោយ​ហាម​មិន​ឲ្យ​ស្ត្រី​ទាំងអស់​គ្រប ឬ​បិទ​បាំង​មុខ​ទៀត​ទេ ដើម្បីឲ្យ​អាជ្ញាធរ​ងាយស្រួល​កំណត់​អត្តស​ញ្ញាណ​។ ការ​ដាក់​បំរាម​បែបនេះ កើតឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពេល​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន បណ្តាលឲ្យ​មនុស្ស​ចំនួន ២៥៣​នាក់​ស្លាប់​។​

​លោក​បាន​ថ្លែងថា គាត់​បាន​ប្រើប្រាស់​អំណាច​ពិសេស ដើម្បី​ហាមប្រាម​លើ​ការបិទបាំង​មុខ​គ្រប់​ទម្រង់​ទាំងអស់ នៅ​ទី​សាធារណៈ​។ បំរាម​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​លោក​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា “​ការ​ដាក់​បំរាម​នេះ​គឺ​ដើម្បី​ធានា​សន្តិសុខ​ជាតិ ហើយ​គ្រប់គ្នា​មិនគួរ​បិទបាំង​មុខ ដើម្បី​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​ឡើយ​”​។​

​ការប្រកាស​ពី​បំរាម បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​បុព្វ​ជិត​អ៊ីស្លាម​បាន​ជំរុញ​ឲ្យ​ស្ត្រី​អ៊ីស្លាម​ទាំងអស់​កុំឲ្យ​គ្របមុខ​របស់​ពួកគេ ក្រោយ​មាន​ការ​មានការ​បំផ្ទុះ​គ្រាប់បែក​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​សូមបញ្ជាក់​ថា ប្រជាជន​ស្រីលង្កា​ភាគច្រើន​កាន់​សាសនាព្រះពុទ្ធ ចំណែក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​​ប្រទេស​នេះ មាន​ចំនួន​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ជាង ២១​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ Channelnewsasia​

spot_img
×