Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី សម្លាប់​មនុស្ស ១៧​នាក់ និង​ជា​ច្រើន​នាក់​បាត់​ខ្លួន​

spot_img

​មនុស្ស​ចំនួន ១៧​នាក់​បាន​ស្លាប់ និង ៩​នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​គ្រោះទឹកជំនន់ និង​បាក់​ដី​បាន​វាយប្រហា​រកោះ Sumatra របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ។​

​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី​កើតឡើង​ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់​អស់​ជាច្រើន​ថ្ងៃ​ ។​

​មនុស្ស​ចំនួន ១២.០០០​នាក់​ត្រូវបាន​ជន្លៀស​ចេញ ខណៈ​ដែល​អាគារ ស្ពាន និង​ផ្លូវ​រាប់​រយ​បាន​រង​ការ​​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ទាំងនោះ​។ គ្រោះទឹកជំនន់ ប៉ះពាល់​ដល់​ស្រុក​ចំនួន ៩ នៅក្នុង​ខេត្ត Bengkulu​ ។​

​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​បាន​ធ្វើការ​ព្រមាន​ថា ផលប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ​នោះ​អាច​​នឹង​កើតឡើង​។ លោក​បញ្ជាក់ថា មនុស្ស​ជាច្រើន​នាក់​ផង​ដែរ បាន​រងរបួស​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នោះ​ ។​

​អ្នកនាំពាក្យ​ដដែល​ឈ្មោះ Sutopo Purwo Nugroho បញ្ជាក់ថា “​ការ​រអិល​បាក់​ដី និង​គ្រោះ​ទឹកជំនន់ អាច​កើតឡើង​ម្តងទៀត ប្រសិន​ជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ខ្លាំង​”​ ។​

“​គ្រោះមហន្តរាយ​ទី ២ ដែល​បង្ក​ជា​ជំងឺ​ស្បែក និង​ការឆ្លង​រោគ​ផ្សេងៗ ដោយសារ​ការ​ខ្វះ​អនាម័យ និង​ខ្វះ​ទឹកស្អាត ក៏​នឹង​អាច​កើតឡើង​ផងដែរ​”​។​

​សូមបញ្ជាក់​ថា គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី តែង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ដែល​មាន​​ប្រជាជន​ជាង ២៦០​លាន​នាក់​នេះ ជាពិសេស​នៅក្នុង​រដូវ​មូសុង​ចន្លោះ​ខែ តុលា ដល់​ខែ​មេសា ដោយសារ​ភ្លៀង​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×