Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​

spot_img

​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទ ១០​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ រដ្ឋ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ក្រ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ធានាឲ្យបាន​នូវ​ដំណើរការ​នៃ​អង្គ​ពិធីប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន និង​រក្សា​ឲ្យបាន​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ថ្នាក់ដឹកនាំ និង​មហា​ជន​​ចូលរួម​ក្នុង​អង្គពិធី​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុ​កកាកបាទក្រហ​ម​កម្ពុជា​ ​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា ស្តីពី “​ដំណេីរ​ការនៃការ​រៀបចំ​ទិវា ៨ ឧសភា ឆ្នាំ​២០១៩” នា​រសៀល​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ​២០១៩ នេះ គឺ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្ពោះទៅ​កាន់​ការ​ប្រារព្ធ​ខួប​ទី ១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០១៩ ក្រោម​ប្រធាន​បទ «​ខ្ញុំកាកបាទក្រហមកម្ពុជា​» ខាងមុខនេះ ដើម្បីស​ម្រេច​បាន​ជោគជ័យ​តាម​ការរំពឹងទុក ក្នុង​ការ​យក​មូលនិធិ​ដែល​ទទួលបាន​ពី​សប្បុរសជន​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ និង​ជន​ងាយ​រងគ្រោះ​បំផុត​រួមមាន ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ អ្នក​មាន​ជំងឺ​រ៉ាំ​រៃ​ ។​ល​។

​សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ពុធ ៥​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ​២០១៩ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជេី​ញដឹក​នាំ​កិច្ចប្រជុំ​ត្រួតពិនិត្យលទ្ធ​ផល​ការងារ​ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​នៃ​ការ​ប្រារព្ធ​ខួប​ទី ១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ខ្ញុំ កាកបាទក្រហមកម្ពុជា​»​។

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​-​មន្ត្រី​ទាំងអស់​ជាពិសេស សម្តេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទិវា ៨ ឧសភា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​-​មន្ត្រី​នៃ​អនុគណៈកម្មកា​រទាំង​៤ ដែល​បាន​ខិតខំ​លះបង់​បំពេញការងារ ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ដល់​គណៈកម្មការ អនុគណៈកម្មការ និង​ក្រុមការងារ​គ្រប់ផ្នែក ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងា​រដេី​ម្បីស​ម្រេច​បាន​ជោគជ័យ​នៃ​ការ​ប្រារព្ធ​ទិវា​ខាងមុខ​។

​សូម​បញ្ជាក់​ជូន​ថា មិទ្ទីង​ថ្នាក់ជាតិ​ដើម្បី​អបអររ​ទិវា ៨ ឧសភា និង​អបអរ​ខួប ១០០​ឆ្នាំ នៃ​ការ​បង្កេីត​សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កាកបាទក្រហ​ម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ៥​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៨​ព្រឹក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​វត្តមាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ និង​សប្បុរសជន​ចូលរួម​ប្រមាណ ៤​ពាន់​នាក់​៕​ ដោយ​ ៖​ កូឡាប

spot_img
×