Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៦ ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ ​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៦ ឆ្នាំ​២០១៩ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ឆ្លងកាត់​ការប្រកួតប្រជែង​ដ៏ស្វិតស្វាញ រយៈពេល​មួយ​ព្រឹក​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​មិន​ក្រោម​១០០០​នាក់​ ។​

​ស្អាត​ទួត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី 29 ខែ​មេសា​ឆ្នាំ 2019 នេះ​ការផ្សាយ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា​
«​សូម​អបអរ​សាទរ​ដល់​វិស្វករ​វ័យក្មេង​គ្រប់រូប​នៃ​ការប្រកួតប្រជែង​រ៉ូ​បូតថ្នាក់​ជាតិ​ឆ្នាំ​២០១៩!»​។​

​ថ្ងៃទី​២៧ ខែ​មេសា លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​បាន​ចូលរួម​ទស្សនា​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​(TVK) ក្រោម​អធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ កម្មវិធី​នេះ គឺ​ជា​កម្មវិធី​ប្រកួតប្រជែង​រ៉ូបូ​តដែល​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​ចំណោម​ក្រុម​និស្សិត​កម្ពុជា ហើយ​ប្រទេស​ជប៉ុន​ក៏​មាន​ប្រវត្តិ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា នេះ​ផង​ដែរ ដើម្បី​លើកទឹកចិត្ត​ដល់​គំនិត​ច្នៃប្រឌិត​ថ្មីៗ ជំនាញ និង​ការងារ​ជា​ក្រុម​។ នៅ​កម្ពុជា ការប្រកួតប្រជែង​រ៉ូបូត ត្រូវបាន​រៀបចំឡើង​ជា​លើកដំបូង​ដោយ TVK សហការ​ជាមួយ​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​អង្គការ​JICA​។ ក្រោយពី​ក្រុម​ការងារ​ស្ម័គ្រចិត្ត​JICA បានបញ្ចប់​បេសកកម្ម​របស់​ខ្លួន TVK ក៏​បាន​បន្ត​រៀបចំ​កម្មវិធី​នេះ រឹតតែ​ធំ​ជាង​មុន ដោយ​មាន​ការចូលរួម​ប្រកួតប្រជែង​ច្រើន​ជាមុន​ពី​បណ្តា​និស្សិត​។ យើងខ្ញុំ​សូម​អបអរសាទរ​ដល់​និស្សិត​ទាំងអស់​ដែល​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ ជាពិសេស​ក្រុម​ជ័យលាភី​មកពី NPIC01 សម្រាប់​ការខិតខំ​ប្រឹងប្រែង​បង្កើត​រ៉ូ​បូតដ៏​អស្ចារ្យ និង​ជាង​នេះ​គឺ​សូម​អបអរសាទរ​ចំពោះ​TVK ដែល​បាន​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០១៩ ទៅ​ដោយ​ជោគជ័យ​។​

​ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់​ជាតិ​លើក​ទី​៦ ឆ្នាំ​២០១៩ មាន​ ៖ ​ក្រុម​ចំនួន​៩ មក​ពី​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ ចំនួន​៥ បាន​ធ្វើ​ការប្រកួតប្រជែង​គ្នា ក្រោម​វិញ្ញាសារ ជិះសេះ​កាន់​ស្លាក​បញ្ជា ទៅ​តាម​រូបមន្ត​នៃ​ការប្រកួត រហូត​ស្វែងរក​ជ័យលាភី​ដូចខាងក្រោម ​៖

-​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម NPIC01

-​ជ័យលាភី​លេខ​២ បាន​ទៅ​លើ​ក្រុម NPIC02

-​ជ័យលាភី​ផ្នែក​វិស្វកម្ម បាន​ទៅ​លើ​ក្រុម​PPI01

-​ជ័យលាភី​ផ្នែគំនិត បាន​ទៅ​លើ​ក្រុម ITC01

-​ជ័យលាភី​ផ្នែក​រចនា បាន​ទៅ​លើ​ក្រុម ITC02

-​ជ័យលាភី​ផ្នែក​ប្រជាប្រិយភាព បាន​ទៅ​លើ​ក្រុម​PPI01

-​ជ័យលាភី​ពានរង្វាន់​តូយ៉ូតា បាន​ទៅ​លើ​ក្រុម RUPP02

​សូមបញ្ជាក់​ថា ក្រុម​NPIC01 ដែល​ជា​ជើង​ឯ​កនា​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​ក្រុម​តំណាង​កម្ពុជា ទៅ​ចូលរួម​ក្នុង​ការប្រកួត​រ៉ូ​បូតជា​លក្ខណៈអន្តរ​ជា​តិ ABU Robocon 2019 នៅ​ទីក្រុង​អ៊ូ​ឡា​បា​តាន ប្រទេស​ម៉ុង​ហ្គោលី ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×